Monday, November 17, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចវាយខ្នោះ អូសកមកប៉ុស្តិ៍ ទាំង២នាក់... ម៉ែឪទ្រាំលែងបានអស់ហើយ

សមត្ថកិច្ចវាយខ្នោះ អូសកមកប៉ុស្តិ៍ ទាំង២នាក់… ម៉ែឪទ្រាំលែងបានអស់ហើយ

ខេត្តសៀមរាប ៖ បុរស២នាក់ ព្រោះតែលង់ខ្លួនប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ធ្វើសកម្មភាពអុកឡុកក្នុងផ្ទះ វាយបំផ្លាញទ្រព្យរបស់ និងថែមទាំងគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងទៀតផង រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះចាប់ខ្លួនកូនបំផ្លាញទាំង២នាក់ (ករណី២ផ្សេងគ្នា) ព្រមគ្នាតែម្តង។

ប្រតិបត្តិការចាប់ខ្លួនកូនប្រុស ដែលវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងនេះ ធ្វើឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះងួន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប និងទី២-ឈ្មោះយឿន ជឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងតាមទូរស័ព្ទ២ករណីផ្សេងគ្នា តែសុទ្ធជាករណីកូនញៀនថ្នាំអុកឡុកផ្ទះ និងគំរាមឪពុកម្តាយដូចគ្នា។  ភ្លាមនោះ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ  និងបាននាំខ្លួនជនសង្ស័យជាកូនដែលគំរាមឪពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ មកសួរនាំ ហើយបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន បានបញ្ជាក់ថា ពួកគេទាំង២នាក់ សុទ្ធតែមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនដូចគ្នា។

ជនសង្ស័យទាំងពីរ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES