Monday, November 17, 2025
Homeព័ត៌មានជាតិឱក សុគន្ធកញ្ញា ឡើងគីឡូ មហាជនសង្ស័យញុាំម្ហូបអឺរ៉ុបច្រើនពេក

ឱក សុគន្ធកញ្ញា ឡើងគីឡូ មហាជនសង្ស័យញុាំម្ហូបអឺរ៉ុបច្រើនពេក

ឱក សុគន្ធកញ្ញា ទើបតែវិលត្រឡប់មកពីក្រេបចន្ទទឹកឃ្មុំ (Honey Moon) រយៈពេលជាង3សប្តាហ៍ នៅប្រទេសចំនួន7 គឺបារាំង, ប៊ែលហ្សិក, ហូឡង់, អូទ្រីស, អូស្ត្រាលី, អ៊ីតាលី និងអាឡឺម៉ង់ ដែលជាតារាខ្មែរទី1 ហើយដែលបានរៀបមង្គលការធំជាងគេ ហើយមានដំណើរកម្សាន្តច្រើនប្រទេសជាងគេ។

ទោះជាយ៉ាងណា ក្រោយមកដល់ស្រុកវិញ កាលពីពេលថ្មីៗនេះ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ បានចាប់ផ្តើមសម្រុកបន្តអាជីពសិល្បៈឡើងវិញភ្លាម ដោយគ្មានការបង្អង់យូរ នាំតែខាតលុយឡើយ។

សុគន្ធកញ្ញា បានឃោសនាកម្មវិធីប្រលងចម្រៀង X Factor Cambodia ដែលនៅក្រោមការគ្រប់គ្រង និងដឹកនាំកម្មវិធីទាំងស្រុង ដោយស្វាមីរបស់នាង លោកអ៊ឹង សុខលី ខណៈដែលសុគន្ធកញ្ញា ក៏ជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងមួយនេះផងដែរ។

បើទោះជាមហាជនមួយចំនួន រួមទាំងតារាកំពូលទើស ម៉ៃ សុគន្ធ បានបញ្ចោញយោបល់ថា សុគន្ធកញ្ញា ចេញធ្វើជាគ្រូបង្វឹក និងគណៈកម្មការច្រើនពេក ចង់សាំហើយ គួរតែដាក់ពេជ្រ សោភា ឱ្យចូលម្តង ព្រោះនាងក៏ជាតារាមានសមត្ថភាពគ្រប់គ្រាន់ក៏ដោយ។ តែសុខលី មិនអើពើឡើយ ព្រោះលោកទុកចិត្តភរិយាជាងតារាផ្សេងទៀត ទើបមិនចាំបាច់ផ្លាស់ប្តូរទេ។

ក្រៅពីត្រូវស្វាមីលើកតម្កើងថែមទៀត ឱក សុគន្ធកញ្ញា ដែលវិលត្រឡប់មកពីដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជិត1ខែនេះ គេឃើញសម្រស់របស់នាងមានការប្រែប្រួល ពិសេសតាមរយៈការឃោសនាកម្មវិធី X Factor Cambodia នោះ មហាជនលាន់មាត់ថា សុគន្ធកញ្ញា ពេលនេះឡើងកាម៉ាប់ៗតែម្តង មើលទៅបែបញាំម្ហូបបែបអឺរ៉ុបច្រើនពេកហើយ។

ក្រុមអ្នកគាំទ្រសុគន្ធកញ្ញា ថា ប្អូនថ្លៃថៅកែហង្សមាស រូបនេះ គួរតែប្រញាប់សម្រកគីឡូវិញ ទើបអាចរក្សាតំណែងបាន៕

RELATED ARTICLES