Monday, November 17, 2025
Homeព័ត៌មានជាតិករណីផឹកស៊ីសម្លឹងមុខឌឺ កែវហោះ ចានហើរ ផ្អើលតាម៉ាប់ សមត្ថកិច្ចទុក៧ថ្ងៃ

ករណីផឹកស៊ីសម្លឹងមុខឌឺ កែវហោះ ចានហើរ ផ្អើលតាម៉ាប់ សមត្ថកិច្ចទុក៧ថ្ងៃ

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម បានចូលផឹកស៊ីនៅក្នុងហាងជាមួយគ្នា ដោយអង្គុយតុក្បែរគ្នា លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ស្រាប់តែផ្ទុះជម្លោះរឿងសម្លឹងមុខឌឺដងដាក់គ្នា រហូតឈានដល់អំពើហិង្សា គប់ចាន គប់កែវដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង។

ករណីអំពើហិង្សាក្នុងហាងផឹកស៊ីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន និងតន្ត្រីតាម៉ាប់  ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវទាំង២ក្រុម បានចូលមកផឹកស៊ីនៅក្នុងហាងខាងលើជាមួយគ្នា ប៉ុន្តែអង្គុយតុក្បែរគ្នា។ លុះក្រោយមក នៅពេលផឹកស្រវឹងធ្លាក់ភ្នែកដូចគ្នា ក៏ចេះតែបោះពាក្យសម្តី និងសម្លឹងមុខឌឺដងដាក់គ្នា រហូតធ្វើឱ្យកើតជាជំលោះ និងឈានដល់អំពើហិង្សា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិកនៅភោជនីដ្ឋាន និងតន្ត្រីតាម៉ាប់ រួមទាំងពលរដ្ឋធ្វើដំណើរតាមផ្លូវរត់ចែកជើងគ្នាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនបង្កបានម្នាក់ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីធ្វើការសួរនាំ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES