Monday, November 17, 2025
Homeព័ត៌មានជាតិខំប្រឹងខ្លាំងម្លេះ!!! សមត្ថកិច្ចឆ្មក់ចូល ឃើញផ្ទាល់ភ្នែកតែម្តង ចាប់មកទាំង៤នាក់

ខំប្រឹងខ្លាំងម្លេះ!!! សមត្ថកិច្ចឆ្មក់ចូល ឃើញផ្ទាល់ភ្នែកតែម្តង ចាប់មកទាំង៤នាក់

ខេត្តកំពង់ធំ៖  មនុស្សប្រុសស្រី៤នាក់ ​ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដោយសារពួកគេមានជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ហើយត្រូវបញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នេះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ទី១. មានឈ្មោះ ឃុត បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២. មានឈ្មោះ សម វណ្ណា ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣. មានឈ្មោះ កែវ ពេជ្រពន្លឺ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅខេត្តកណ្ដាល និងទី៤. មានឈ្មោះសរ ស្រីទីន ភេទ ស្រី អាយុ២៣ឆ្នាំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ខាងលើ ដោយសារពួកគេមានជាប់ពាក់ព័ន្ធនឹងថ្នាំញៀន។

សមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង មានដូចជា ម្សៅក្រាមពណ៍សថ្លា ចំនួន៤៦កញ្ចប់ ទម្ងន់ ១៧០ ក្រាម, រថយន្តចំនួន ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០២, ទូរស័ព្ទដៃចំនួន០២គ្រឿង, លុយខ្មែរ ចំនួន៥០០០០០រៀល និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។

ក្រោពីសមត្ថកិច្ចបានសួរនាំ និងកសាងសំណុំរឿងចប់រួមរាល់ ក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ ជាមួយវត្ថុតាង ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០១៩ ៕

RELATED ARTICLES