Monday, November 17, 2025
Homeព័ត៌មានជាតិផ្ទះលោកមាស នី ត្រូវភ្លើងឆាបឆេះ កាលពីម្សិលមិញ នៅបាត់ដំបង

ផ្ទះលោកមាស នី ត្រូវភ្លើងឆាបឆេះ កាលពីម្សិលមិញ នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះ៣ខ្នដែលរងការឆាបឆេះកាលពីម្សិលមិញ ត្រូវបានគេដឹងថា ផ្ទះ១ខ្នង ក្នុងចំណោម៣ខ្នង ជាកម្មសិទ្ធរបស់អ្នកវិភាគនយោយបាយ និងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គម លោកមាស នី។

យោងតាមគណនីហ្វេសប៊ុក លោកមាសនី បានសរសេរសារថា “It is sad that my house was completely destroyed by fire yesterday !!!  (គួរឲ្យសោកស្តាយណាស់ ផ្ទះរបស់ខ្ញុំ ត្រូវចេះទាំងស្រុងកាលពីម្សិលមិញ)”

គួរបញ្ជាក់ថា អគ្គិភ័យមួយបានឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការខូចខាតទាំងស្រុង និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យខាងលើផ្តើមចេញពីម្ចាស់ផ្ទះទី១-ឈ្មោះសាំង តាគន ភេទស្រី អាយុប្រហែល៧០ឆ្នាំ រួចរាលដាលដល់ផ្ទះទី២-មានម្ចាស់ ឈ្មោះយស់ សារិទ្ធ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ និងទី៣-ឈ្មោះអ៊ាម សារួម ភេទស្រី អាយុប្រហែល៧០ឆ្នាំ ហើយផ្ទះទាំង៣ខ្នង ខាងលើនេះធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រោមធ្វើអំពីថ្ម។

ប្រភពដដែលបន្តថា ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ គឺផ្តើមចេញពីផ្ទះទី១ រួចក៏ឆាបឆេះរាលដាលបន្តរហូតដល់ផ្ទះទី២ និងទី៣តែម្តង។ ចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍នៅកន្លែងកើតហេតុនៅឡើយ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានទៅដល់កន្លែងកើតហេតុខាងលើ និងបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនទាន់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅឡើយ ខណៈផ្ទះទាំង៣ខ្នងខាងលើនេះ គឺរងការខូចខាតទាំងស្រុងទៅហើយ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ គេនៅមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបាននៅឡើយ គ្រាន់តែដឹងថា មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ”

RELATED ARTICLES