ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្តីឲ្យនៅផ្ទះមើលថែទាំកូន សុខចិត្តចេញទៅក្រៅខំប្រឹងរកសុីម្នាក់ឯងយកលុយមកចិញ្ចឹមបីបាច់គ្រួសារ លុះនៅថ្ងៃកើតហេតុនេះ ខណៈដែលប្តីមកពីធ្វើការវិញយ៉ាហត់នឿយ ស្រាប់តែកូនប្រុសមកប្រាប់ថា ម្តាយកំពុងផឹកសុី ឮបែបេនេះ បុរសជាប្តីបានស្ទុះទៅវាយ បណ្តាលឲ្យភ្ញាក់ផ្អើលពេញហាងមួយកន្លែង។

ហេតុការណ៍ហិង្សារនេះបានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅហាងយីហោ “ជំនោរលីលី” ជិតស្ថានីយបូបទឹកស្អុយបឹងត្របែក តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្តីប្រពន្ធមិនគូខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បុរជាប្តីមានវ័យប្រហែល៤០ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានប្រហែលជាង៣០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធបានចូលផឹកសុីនៅហាងខាងលើ ពេលនោះស្រាប់តែបុរសជាប្តី បានដឹកកូនប្រុសម្នាក់ វ័យប្រហែលជា១០ឆ្នាំ ចតពីមុខហាង រួចបានអូសដៃស្ត្រីជាប្រពន្ធចេញមកក្រៅវាយ និងស្តីបន្ទោសយ៉ាងខ្លាំង ធ្វើឲ្យផ្អើលដល់អ្នកនៅក្បែរនោះ មកមើលគ្រប់គ្នា។

ចំណែកបុរសជាប្តី បានឲ្យដឹងថា រាល់ថ្ងៃនេះ គាត់បានទុកប្រពន្ធឲ្យនៅមើលថែផ្ទះ និងកូនប្រុស ដោយសុខចិត្តចេញទៅរកសុីធ្វើការម្នាក់ យកលុយមកចិញ្ចឹមបីបាច់ប្រពន្ធនិងកូន មិនដែលមានពេលនៅផ្ទះនោះទេ។ លុះនៅថ្ងៃកើតហេតុនេះ ពេលគាត់មកដល់ផ្ទះ ទាំងនឿយហត់នឹងការងារផងនោះ ស្រាប់តែឃើញតែកូនប្រុសនៅផ្ទះ បាត់ប្រពន្ធ ពេលនោះគាត់ក៏បានសួរកូនប្រុសថា “ម៉ាក់កូនទៅណា?” ភ្លាមនោះ កូនប្រុសក៏បានប្រាប់គាត់វិញថា “ម៉ាក់ទៅផឹកសុីនៅហាងលីលី” ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង មិនគួរណា ប្រពន្ធគាត់មិនមើលថែទាំកូន បែរជាទៅផឹកសុីសប្បាយក្អាកក្អាយយ៉ាងដូច្នេះសោះ។

ប្រភពដដែលបានបញ្ជាក់ថា ពេលនោះគាត់ក៏បានដឹកកូនប្រុសទៅដល់ហាងខាងលើ ហើយបានចតម៉ូតូនៅខាងមុខ រួចចូលទៅក្នុងហាងអូសដៃប្រពន្ធ ដែលកំពុងលើកកែវស្រា ដេញមកក្រៅ រួចបានវាយនិងស្តីបន្ទោសជាការព្រមាន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកអន្រាគមន៍ដល់កន្លែងកើតហេតុ ហើយបានឲ្យប្តីប្រពន្ធ១គូនេះ សម្របសម្រួលគ្នាដោយសន្តិវិធី៕
