បន្ទាប់ពីប្តីជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ ថៃ នរៈសត្តា ចោទប្រកាន់ធ្ងន់ៗថា បានលួចមានប្រុស ផិតក្បត់ប្តី និងបំផ្លាញទ្រព្យសម្បត្តិ ពេលនេះអតីតភរិយា លោកស្រី ងួន ម៉ានីយ៉ា បានមុខតបទៅវិញថា “នេះឬឯកឧត្តមមេវប្បធម៍? ឯកឧត្តមធ្វើគម្រូបានល្អណាស់ ដៀលប្រពន្ធដែលធ្លាប់កំសត់កម្រកវែកកឆ្នាំង ធ្វើឲ្យគាត់មានបានដល់ថ្ងៃនេះ សុទ្ធតែស្រីកំណាច”។

លោកស្រីងួន ម៉ានីយ៉ា បានបង្ហោះសារបំភ្លឺរឿងប្តីបោទប្រកាន់ថា “សារបំភ្លឺសាធារណៈជនបន្ថែមអោយស្គាល់ពីអតីតប្តីនាងខ្ញុំ ថៃ នរៈសត្យា សុំទោសសាធារណៈជនបងប្អូនមិត្តភ័ក្រ្តទាំងអស់ ក្នុងរឿងមួយនេះ ខ្ញុំពិតជាចប់ហើយ ប៉ុន្តែមុននឹងបញ្ចប់ នាងខ្ញុំគ្រាន់តែចង់បកស្រាយការពិតរកភាពយុត្តិធម៌សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ”។

លោកស្រីបានបន្តថា “ទាំងក្នុងហ្វេសប៊ុគ និងសារព័ត៌មាន គឺបានចុះផ្សាយហើយថា រូបខ្ញុំ និង ថៃ នរៈសត្យា បានលែងលះគ្នាជាង៩ឆ្នាំមកហើយ។ ខ្ញុំសូមបញ្ជាក់បន្តិចអោយបានច្បាស់ដល់សាធារណៈជន គឺថៃ នរៈសត្យា អតីតឯឧរដ្ឋលេខាធិការក្រសួងវប្បធម៌ គឺក្នុងពេលដែលគាត់កំពុងរស់នៅជាមួយនាងខ្ញុំ ក្នុងឋានៈជាប្តីប្រពន្ឋក្នុងផ្ទះតែមួយ គឺគាត់លួចសាហាយស្មន់ដេកជាមួយប្អូនស្រីជីដូនមួយខ្ញុំ លើគ្រែខ្ញុំ និងក្នុងបន្ទប់ខ្ញុំ ទាំងដែលខាងស្រីក៏មានប្ដី ខាងប្រុសក៏មានប្រពន្ធ។សម្រាប់ពាក្យចោទថា ខ្ញុំផិតក្បត់គាត់នោះ គឺមិនមានការពិតទាល់តែសោះ ខ្ញុំមានបងប្អូនមិត្តភ័ក្រធ្វើសាក្សីជាច្រើន ជាពិសេស លោកមេធាវីរបស់ខ្ញុំ។ នេះឬឯកឧត្តមមេវប្បធម៍? ឯឧធ្វើគម្រូបានល្អណាស់ ដៀល ប្រពន្ធដែលធ្លាប់កំសត់កម្រកវែកកឆ្នាំង ធ្វើឲ្យគាត់មានបានដល់ថ្ងៃនេះ សុទ្ធតែស្រីកំណាច។

លោកស្រីបន្ថែមទៀតថា “ក្នុងពេលរស់នៅជាមួយគ្នា នាងខ្ញុំមិនដែលបានគិតអ្វីដែលប្រាសចាកតម្លៃស្រ្តីខ្មែរទេ គឺនាងខ្ញុំខិតខំបម្រើប្តីអោយបានល្អ អប់រំមើលថែកូន និពន្ឋបទចម្រៀងអោយក្រុមហ៊ុនហង្សមាស និងបើកហាងសូហ្វីយ៉ាថែសម្ភស្ស ជួយរកចំណូលបន្ថែមក្នុងផ្ទះ។ នៅពេលដែលគាត់សុខស្រួលពេកនោះហើយ ទើបគាត់លួចមានសាហាយជាមួយប្អូនជីដូនមួយខ្ញុំ នៅលើគ្រែខ្ញុំ ក្នុងបន្ទប់គេងខ្ញុំ និងទីកន្លែងផ្សេងទៀត ដែលខ្ញុំមានភស្តុតាង និងសាក្សីដឹងឮគ្រប់គ្នា”។ ក្រោយពេលដែលមានសាលដីការលែងលះជាស្ថាពរហើយ តាមច្បាប់ គឺខ្ញុំមានសិទ្ឋិគ្រប់យ៉ាង ទោះបីខ្ញុំស្រឡាញ់ពេញចិត្តជាមួយអ្នកណាក៏ដោយ ជាសិទ្ឋិខ្ញុំ។ ព្រោះយើងបានលែងលះគ្នាហើយ ចុះហេតុអី ក៏តាមចងពារធ្វើបាបខ្ញុំដល់ណា? ព្រោះគាត់ឃើញតែប្រពន្ធខុស ខុសគ្រប់យ៉ាង ដែលស្រីគាត់វិញ ត្រូវទាំងអស់ ទោះបីជាផិតក្បត់គាត់ប៉ុន្មានដង ក៏នៅតែត្រូវដែរ”។

លោកស្រីបន្តទៀតថា “នាងខ្ញុំសូមអភ័យទោសចំពោះសាធារណៈជន បើករណីនាងខ្ញុំនេះ បាននិយាយធ្វើអោយប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ។ ប៉ុន្តែ បុគ្គល ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ម្នាក់នេះ គឺបានធ្វើផ្លូវចិត្តនាងខ្ញុំខ្លាំង ទោះបីនាងខ្ញុំអង្វរករគាត់សូមឲ្យបញ្ឈប់ស្នេហាទទឹងទិសនឹងទៅ គាត់នៅតែមិនព្រមព្យាយាមឲ្យស្រីគាត់ទៅលែងប្ដី ហើយគាត់យកមកចិញ្ចឹមទំនុកបម្រុងទាំងគ្រួសារវានៅលើផ្ទះខ្ញុំ។ អំពើរហួសហេតុនេះ តើស្រីណាទ្រាំបាន ? នាងខ្ញុំនិងកូនកូនបានសួរគាត់ថា រវាងមនុស្ស 4 នាក់ និងមនុស្សម្នាក់ ជ្រើសយកខាងណា..? តើបងប្អូនដឹងគេថា ទំហំឈឺចាប់របស់នាងខ្ញុំដល់កម្រិតណា? នាងខ្ញុំបានធ្លាក់ខ្លួនឈឺ ស្ទះសរសៃឈាម ដើរមិនរួច ទៅព្យាបាលនៅប្រទេសវៀតណាម គេសើចសប្បាយជាមួយនឹងស្រីស្នេហ៍ គេបញ្ឈឺខ្ញុំទាំងនិយាយទូរស័ព្ទសើចក្អាកក្អាយ.. ដោយការពិបាកទ្រាំនឹងភាពផិតក្បត់នៅចំពោះមុខមិនបាន នាងខ្ញុំក៏សុំគាត់លះលែង..! បន្ទាប់មកទៀត ដោយការឈឺចាប់ហួសប្រមាណ មួយថ្ងៃទៅមួយខែ 1ខែទៅ1ឆ្នាំនាងខ្ញុំគាត់ធ្លាក់ខ្លួនឈឺម្ដងទៀត (ឈាមសស៊ីឈាមក្រហម ចាប់តាំងពីឆ្នាំ២០១៤ មកទល់សព្វថ្ងៃ) គឺខ្ញុំពិបាកចិត្តខ្លាំងណាស់។ សូម្បីនាងខ្ញុំចង់រកស៊ីអ្វី ក៏មិនបាន ចង់សាងសង់ផ្ទះលក់ចិញ្ចឹមកូនក្នុងបន្ទុក និងយកលុយមកព្យាបាលជំងឺ ក៏គាត់បង្វិលទៅជារឿងអាក្រក់បង្ខូចកេរ្តឈ្មោះអ្នកដាក់លុយហ៊ុនសាងសង់ធ្វើទៀត។ គាត់អីក៏អាក្រក់បំផុត សំដីផ្អែមពីរោះតែពីរមុខ តែពីក្រោយវិញ ដើម្បីប្រហារខ្ញុំបំភ្លើសបំពានគ្រប់បែបយ៉ាង។

លោកស្រីបានបញ្ជាក់ថា ស្តាប់មួយភ្លែត គាត់និយាយចេញមកមានទ្រឹស្តីល្អៗ ស្តាប់ភ្លាម ចង់ងប់ជឿលើគាត់ថា ជាមនុស្សល្អបំផុត។ តែបុគ្គលនេះ គឺមានសារជាតិពិសពុលអាក្រក់ជួរជាតិខ្លាំងណាស់។ គាត់តាមចងកម្មចងពារជាមួយខ្ញុំ បំបិទសិទ្ឋិខ្ញុំធ្វើអ្វីមិនបានទាំងអស់។ តើលែងលះខ្ញុំហើយនៅចង់ក្តោបគ្រប់គ្រងជីវិតឯកជនខ្ញុំដល់ណា? សាហាវអីយ៉ាងនេះ? នាងខ្ញុំសូមអរគុណបងប្អូនដែលបានផ្តល់កម្លាំងចិត្តដល់ស្រ្តីទន់ខ្សោយដូចរូបនាងខ្ញុំ។ នាងខ្ញុំគ្រាន់តែសុំរស់នៅជីវិតឯកជន ជាមួយសិទ្ឋិសេរីភាពមួយចំនួន តើបានទេ? ល្មមឈប់តាមចងកម្មចងពារជាមួយខ្ញុំទៅ។ ខ្ញុំអហោសិកម្មអោយផុតទៅចុះ”៕