ភ្នំពេញ ៖ អតីតបេក្ខភាពប្រឡង The Voice Kids Cambodia ឆ្នាំ២០១៧ កុមារី ញិល អែនជិលរិកា និងប្អូនប្រុសឈ្មោះញិល ដាញ៉ែល ត្រូវបានបាត់ខ្លួនពីផ្ទះ ធ្វើឱ្យសាច់ញាតិមានការព្រួយបារម្ភជាខ្លាំង។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Cheng Tima ដែលអះអាងថា ត្រូវជាសាច់ញាតិរបស់ក្មេងប្រុសស្រីទាំង២នាក់ខាងលើ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Cheng Tima បានបង្ហោះសារមួយកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា “ខ្ញុំបាទឈ្មោះឆេង ទីម៉ា បានបាត់ប្អូនប្រុស និងប្អូនស្រី២នាក់ ដូចក្នុងរូប បើបងប្អូនណាបានឃើញ សូមមេត្តាជួយផ្តល់ដំណឹងឱ្យផង លេខទូរសព្ទ័ខ្ញុំបាទ ០៩៦ ៩២ ៣៣ ១៨៤, ០៩៣ ៣៤ ៤១ ៥៦ និង០៩៦ ៦០ ៤៣ ៥៦៣ សូមមេត្តាជួយ share ជាបន្ទាន់ឱ្យផង ព្រោះគ្រួសារកំពុងរង់ចាំកូន (បញ្ជាក់មានស្ត្រីម្នាក់ មកពីអាមេរិក មកល្បួងយកទៅ facebook ស្ត្រីម្នាក់នោះឈ្មោះ Ry Cham…។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Cheng Timak ក៏បានបង្ហោះសារចុងក្រោយមួយទៀតថា សូមដោះលែងកេងទាំងពីរនាក់មកវិញមក មេត្តាអាណិតក្មេងផង៕




