Monday, November 17, 2025
Homeព័ត៌មានជាតិឪពុកបង្កើត ចាប់រំលោភកូនស្រី ១៥ដង ទើបបែកការ

ឪពុកបង្កើត ចាប់រំលោភកូនស្រី ១៥ដង ទើបបែកការ

ខេត្តពោធិ៍សាត់ ៖ បុរសជាឪពុកតិរច្ឆានម្នាក់ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងបានសម្រេច រហូតដល់ទៅចំនួន១៥ដង ទើបបែកការ ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុកបាកាន បញ្ជាក់ថា ជនសង្ស័យជាឪពុកដែលចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតនេះ មានឈ្មោះ សេង សុន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដែលត្រូវឃាត់ខ្លួនខាងលើ។  ចំណែកកូនស្រីបង្កើតរងគ្រោះ មានអាយុ១៥ឆ្នាំ។

ប្រភពដដែលបានបន្តថា ការចាប់ខ្លួនបុរសសង្ស័យខាងលើ គឺផ្អែកតាមពាក្យបណ្តឹងរបស់ប្រពន្ធជនសង្ស័យ ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពប្រាប់ថា ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់ថ្ងៃចាប់ខ្លួន រូបគេបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រី (ក្មេងស្រីរងគ្រោះ) បានសម្រេចរហូតដល់ទៅចំនួន១៥ដង។

ជនសង្ស័យបានសារភាពបន្តថា ការដែលខ្លួនអាចរំលោភកូនស្រីបានដល់១៥ដង ទើបបែកការបែបនេះ ដោយសារខ្លួនបានគំរាមកូនស្រីរងគ្រោះមិនឱ្យប្រាប់នរណាជាដាច់ខាត បើពុំដូច្នេះទេ នឹងត្រូវវ៉ៃសម្លាប់ចោល តែទីបំផុតក៏បែកការដឹងដល់ស្ត្រីជាប្រពន្ធ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនគេតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES