Tuesday, November 18, 2025
Homeព័ត៌មានជាតិមុនពេលបាត់ខ្លួន នាងស្លៀកសារុង ឥឡូវក្រុមគ្រួសាររត់មកប្តឹងប៉ូលិស

មុនពេលបាត់ខ្លួន នាងស្លៀកសារុង ឥឡូវក្រុមគ្រួសាររត់មកប្តឹងប៉ូលិស

ខេត្តកំពង់ចាម ៖ នារីគម្នាក់បានជិះកង់ចេញពីផ្ទះ រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកវិញសោះ ទោះជាក្រុមគ្រួសារខំតាមរកយ៉ាងណាក៏មិនឃើញ ទើបធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោ រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកវិញ។

ក្រមុំគដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងនេះ មានឈ្មោះឯម ស្រីល័ក្ខ អាយុ២៥ឆ្នាំ ជាមនុស្សគ-ថ្លង់ មានលំនៅក្នុងភូមិមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ ក្រមុំគរូបនេះ បានបាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានទទួលពាក្យបណ្តឹងពីឈ្មោះគង់ ផល្លា និងប្រពន្ធឈ្មោះ យឹម ណាត មានលំនៅក្នុងភូមិមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឱ្យជួយអន្តរាគមន៍ ក្នុងករណីកូនស្រីរបស់គាត់ចេញពីផ្ទះបាត់ដំណឹង ដោយពុំដឹងមូលហេតុ។

អាណាព្យាបាលខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កូនស្រីរបស់ពួកគាត់ ឈ្មោះឯម ស្រីលក្ខ័ ជាមនុស្សគថ្លង់បានជិះកង់ចេញពីផ្ទះដោយស្លៀកសម្លៀកបំពាក់ សារុងផ្កាពណ៌ខៀវ ពាក់អាវផ្កា ដៃវែង មិនដឹងជាធ្វើដំណើរទៅដល់ទីណា និងមិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង និងនាំគ្នាចេញដើរតាមរករហូតដល់យប់ជ្រៅ នៅតែមិនឃើញ ទើបព្រឹកឡើងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក៏ប្រញាប់រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកកូនស្រីដែលបាត់ខ្លួននោះ ដើម្បីយកមកប្រគល់ឱ្យឪពុកម្តាយវិញ៕

RELATED ARTICLES