តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត ដែលបានរៀបការជាមួយភរិយា អ្នកស្រីកុយ ផល្លី និងបង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) នៅថ្ងៃនេះ លោកបានបង្ហោះរូបអនុស្សាវរីយ៍កាលពី៥ឆ្នាំមុន ជាច្រើនសន្លឹក ដែលលោកនិងភរិយា បានទៅថតនៅប្រទេសបារាំង។

ខេមរៈ សិរីមន្ត បានបង្ហោះសារថា “ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ភរិយាសម្លាញ់ សូមអោយអូនមានសុភាពល្អ នឹងសុភមង្គលជារៀងរហូត (រូបកាល4,5ឆ្នាំមុន)”។

ការបង្ហោះសារ និងជូនពរភរិយារបស់លោកខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើមិនដាច់ពីមាត់នូវសកម្មភាពផ្អែមល្ហែម ដែលលោកនិងភរិយាបាននាំគ្នាទៅថតដល់ប្រទេសបារាំង។

លោកខេមរៈ សិរីមន្ត ទើបតែបង្ហាញមុខភរិយា ក្រោយពេលដែលប្រឹងព្យាយាមលាក់ជាច្រើនឆ្នាំ។ ការបង្ហាញមុខភរិយានេះ នៅពេលដែលលោកមានកូន២នាក់ និងត្រៀមសម្រាលកូនម្នាក់ទៀត៕







