Tuesday, November 18, 2025
Homeព័ត៌មានជាតិលោកយន្ត មីន ផ្គើននឹងអនុក្រឹត្យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់?

លោកយន្ត មីន ផ្គើននឹងអនុក្រឹត្យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់?

ព្រះសីហនុ ៖ ខណៈដែលក្រុមអ្នកសង្គ្រោះនៅតែបន្តរុករកមនុស្សដែលបានស្លាប់និងរបួស ដែលរហូតមកព្រឹកនេះមានមនុស្សស្លាប់ចំនួន២៤នាក់ និងអ្នករងរបួសចំនួន២៤នាក់ ស្រាប់តែមានលិខិតបែបធ្លាយថា ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ធ្លាប់បានព្រមានលោកយន់ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កុំឲ្យបំពានអនុក្រិត្យ។

នៅក្នុងលិខិតមួយច្បាប់ ដែលក្រសួងបានជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

កម្មវត្ថុ៖ កាបញ្ឈប់ផ្តល់​គោលការណ៍ដោយដំណើរការសងសង់ មុនទទួលបានលិខិតអនុញ្ញាសាងសង់ពីស្ថាប័នមានសមត្ថកិច្ច

យោង ៖

-អនុក្រឹត្រលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិអនុញ្ញាតសាងសង់

-លិខិតលេខ៤០៣/១៨ សជណ ​ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះសីហនុ

-ស្មារតីកិច្ចប្រជុំនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨

សេចក្តីដូចមានចែងកក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជ្រាបថា ការដ្ឋានសំណងជាច្រើន​ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្រលេខ ៨៦ អនប្រក.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាបសាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់។

ក្នុងន័យនេះ ក្រសួងស្នើរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ចេញលិខិតអនុញ្ញាតជាគោលការណ៍ដល់ម្ចាស់សំណង់ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច ​និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

សេខក្រីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាលខេត្តជ្រាប និងចាត់ចែងអនុវត្ត។

សូមឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ទទួលនូវការរាប់អានពីខ្ញុំ។

ដោយឡែក កាលពីយប់មិញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោហ៊ុន សែន បានចុះទៅពិនិត្យមើលផ្ទាល់ដល់កន្លែងដែលអគារបាក់ស្រុតរលំនោះ រហូតដល់ម៉ោង៣ជាងទៀបភ្លឺ ទើបសម្តេចចាកចេញទៅសម្រាក៕

RELATED ARTICLES