Tuesday, November 18, 2025
Homeព័ត៌មានជាតិជាប់ក្នុងគំនរអគារបាក់បែក២យប់៣ថ្ងៃ ក្រុមសង្គ្រោះរកឃើញមនុស្ស២នាក់ទៀត នៅមានជីវិត

ជាប់ក្នុងគំនរអគារបាក់បែក២យប់៣ថ្ងៃ ក្រុមសង្គ្រោះរកឃើញមនុស្ស២នាក់ទៀត នៅមានជីវិត

បន្ទាបពីក្រុមរុករករយៈពេល២យប់៣ថ្ងៃកន្លងមកនេះ នៅរសៀលនេះ ក្រុមអ្នកសង្គ្រោះបានរកឃើញមនុស្ស២នាក់ទៀតនៅមានរស់រានមានជីវិត និងត្រូវដឹកយកទៅសង្គ្រោះនៅមន្តីពេទ្យភ្លាមៗផងដែរ ចំណែកមនុស្ស២នាក់ទៀត ត្រូវបានស្លាប់។

ជនរងគ្រោះដែលនៅមានជីវិតនេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារថា “ប្រភពពីក្រុមប្រតិបត្តិការសង្រ្គោះបានឱ្យដឹងថា គិតត្រឹមវេលា ម៉ោង ១៦:១៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានរកឃើញជនរងគ្រោះ ចំនួន ៤នាក់ទៀតហើយ ប៉ុន្តែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់កើនឡើង ២៨នាក់ និងអ្នករបួសកើនឡើងចំនួន២៦នាក់”៕

RELATED ARTICLES