ខេត្តកោះកុង៖ អ្នកនេសាទម្នាក់ ត្រូវបានធ្លាក់ពីលើទូកនេសាទ បណ្តាលឲ្យបាត់ខ្លួន ១យប់១ថ្ងៃ ត្រូវបានសមត្ថកិច្ចបានដឹកនាំកម្លាំងចេញស្រាវជ្រាវ ខណៈដែលពេលនេះមិនទាន់រកឃើញសពជនរងគ្រោះនៅឡើយទេ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកោះក្រសា ស្ថិតក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ។

ជនរងគ្រោះដែលធ្លាក់ក្នុងទឹកសមុទ្រនេះ មានឈ្មោះង៉ែត ភេទប្រុស អាយុ៣១ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ទោ សំ ឃីតវៀន ស្នងការនគរបាលខេត្តកោះកុង បានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលពា្យបណ្តឹងពីប្រជាពលរដ្ឋថា មានបុរសម្នាក់បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ ដែលមិនដល់ពេលនេះមិនទាន់រកឃើញសាកសពនៅឡើយទេ។

លោកស្នងការ បានបន្ថែមថា ពេលទទួលបានពាក្យបណ្តឹង លោកបានបញ្ជាឲ្យកងកម្លាំងនគរបាលសហការជាមួយម្ចាស់ទូក ចេញប្រតិបត្តិការស្វែងរកជនរងគ្រោះ ដែលរហូតមកដល់ថ្ងៃទី26ខែមិថុនា2016នេះ សមត្ថកិច្ចនៅពុំទាន់ស្វែងរកជនរងគ្រោះឃើញនៅឡើយ៕
