Tuesday, November 18, 2025
Homeព័ត៌មានជាតិម៉ែក្មេកអាយុ៧១ ចោទកូនប្រសាចាប់រំលោភ មហាជនស្នើសុំតុលាការពិនិត្យឲ្យច្បាស់លាស់

ម៉ែក្មេកអាយុ៧១ ចោទកូនប្រសាចាប់រំលោភ មហាជនស្នើសុំតុលាការពិនិត្យឲ្យច្បាស់លាស់

ខេត្តកំពត ៖ រឿងរ៉ាវរវាងម៉ែក្មេកនិងកូនប្រសា ដោយម៉ែក្មេកបានចោទប្រកាន់កូនប្រសារចាប់រំលោភ បានធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង ហើយអ្នកខ្លះក៏បានលើកជាសំណួរថា ចុះបើកូនប្រសាហ្នឹងរំលោភ ហេតុអីម៉ែក្មេកមិនរើ ហើយស្រែកឱ្យគេជួយ? ចំណែកអ្នកខ្លះទៀត ក៏បានសង្ស័យថា ទំនងជាម៉ែក្មេករូបនេះមិនពេញចិត្តនឹងកូនប្រសា ទើបបង្កើតរឿងបែបនេះ និងសូមឲ្យតុលាការសើុបអង្កេតរឿងនេះឲ្យបានម៉ត់ចត់ ចៀសវាងនាំមានកំហុសឆ្គង។

នេះជាការលើកឡើងរបស់មហាជនតែប៉ុណ្ណោះ យើងមិនអាចវាយតម្លៃថាយ៉ាងណានោះទេ ទុកឲ្យតុលាការស្វែងរកការពិតជូនជនរងគ្រោះពិតប្រាកដ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីវ័យចំណាស់ម្នាក់ បានអះអាងថា ខណៈដែលគាត់កំពុងដេកលង់លក់នៅលើគ្រែជាមួយនឹងចៅស្រី នៅលើគ្រែខាងក្រោមផ្ទះរបស់គាត់ ស្ថិតក្នុងឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ស្រាប់តែពាក់កណ្តាលយប់ ក៏ត្រូវកូនប្រសាចិត្តខ្មៅ លបបើកមុងចូលមកចាប់រំលោភគាត់ រហូតដល់បានសម្រេច ធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចចាប់ខ្លួនកូនប្រសាមកសួរនាំ តែកូនប្រសាបែរជាព្យាយាមប្រកែកថា ខ្លួនអត់បានរំលោភម៉ែក្មេកអាយុ៧០ឆ្នាំប្លាយឡើយ។

ជនសង្ស័យជាកូនប្រសាដែលជាប់ចោទ រំលោភម្តាយក្មេកអាយុ៧០ឆ្នាំប្លាយនេះ មានឈ្មោះឡាយ សារីម អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ចំណែកលោកយាយរងគ្រោះ ដែលចោទថា កូនប្រសាចាប់រំលោភ មានអាយុ៧១ឆ្នាំ។ ជនរងគ្រោះនិងជនសង្ស័យត្រូវជាម្តាយក្មេក និងកូនប្រសានឹងគ្នា សព្វថ្ងៃស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីលោកយាយជាម្តាយក្មេក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីម៉ោង១១យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលលោកយាយកំពុងដេកលើគ្រែក្រោយផ្ទះជាមួយចៅស្រីអាយុ៤ឆ្នាំ ស្រាប់តែជនសង្ស័យជាកូនប្រសារបស់គាត់បានចុះពីលើផ្ទះ មកលបបើកមុងចាប់រំលោភសេពសន្ថវៈរូបគាត់រហូតដល់បានសម្រេច។ ក្រោយពីចាប់រំលោភគាត់ឆ្អែតឆ្អន់ហើយ កូនប្រសានោះក៏ឡើងទៅសម្ងំដេកនៅលើផ្ទះវិញបាត់ ធ្វើដូចអត់ដឹងរឿង។ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសារតែគាត់ទ្រាំនឹងទង្វើកូនប្រសាមិនបាន ក៏សម្រេចទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់យកកូនប្រសានេះ ទៅចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីលោកយាយរងគ្រោះរួចមក នៅរសៀលថ្ងៃដដែល កម្លាំងនគរបាលស្រុកបន្ទាយមាស បានចុះស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាកូនប្រសាយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានចាប់រំលោភម៉ែក្មេក ដូចអ្វីដែលម៉ែក្មេកបានចោទប្រកាន់នោះទេ។

ជុំវិញករណីម៉ែក្មេកប្រកាន់ កូនប្រសាប្រកែកនេះ ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES