Tuesday, November 18, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! នាងទើបមានវ័យ១៦ឆ្នាំ... ឥឡូវម្នាក់ៗភ៏យគ្រប់គ្នាណាស់

ពុទ្ធោ!!! នាងទើបមានវ័យ១៦ឆ្នាំ… ឥឡូវម្នាក់ៗភ៏យគ្រប់គ្នាណាស់

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗក៏ចេញបាត់ពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃ ទោះជាក្រុមគ្រួសារព្យាយាមតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ លុះក្រោយពីបាត់ខ្លួនអស់៩ថ្ងៃ នៅតែតាមរកមិនឃើញ ទើបស្ត្រីជាម្តាយសម្រេចប្រកាសតាមសារព័ត៌មាន ស្វែងរកកូនស្រីឱ្យត្រឡប់មកផ្ទះវិញ ព្រោះក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

យុវតីដែលបាត់ខ្លួន ចេញពីផ្ទះអស់រយៈពេល៩ថ្ងៃ មានឈ្មោះសេង សុបញ្ញា អាយុ១៦ឆ្នាំ មានលំនៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យុវតីរូបនេះបានបាត់ខ្លួននៅម្តុំផ្សារដីហុយ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

តាមសម្តីស្ត្រីជាម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ម្នាក់នេះ គឺមិនសូវទទួលបានការមើលថែ និងភាពកក់ក្តៅពីឪពុកម្តាយនោះទេ ដោយសារតែគាត់និងប្តី បានលែងលះគ្នាតាំងពីកូនស្រីនៅតូចម៉្លេះ ហើយកូនស្រីនេះក៏បានទៅនៅផ្ទះជាមួយម្តាយចុង ស្ថិតនៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខឯណោះ ប៉ុន្តែម្តាយចុងមិនដែលធ្វើបាបនោះទេ គឺស្រលាញ់ថ្នាក់ថ្នមដូចជាកូនបង្កើតអ៊ីចឹង។

ស្ត្រីជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួន បានបន្តថា កន្លងមក កូនស្រីរបស់គាត់ម្នាក់នេះឧស្សាហ៍ចាកចេញពីផ្ទះ ទៅនៅជាមួយមិត្តភក្តិស្រីរបស់នាងណាស់ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែកូនស្រីបាត់ខ្លួន ដោយគ្មានដំណឹងអ្វីសោះ ហើយទោះជាគាត់បានតាមទៅសួរមិត្តភក្តិរបស់នាង ក៏មិនមានអ្នកណាម្នាក់បានដឹង និងបានឃើញកូនស្រីរបស់គាត់ដែរ។

ក្រោយពីតាមរកកូនស្រី អស់រយៈពេល៩ថ្ងៃទៅហើយ នៅតែមិនទាន់មានដំណឹងអ្វីបន្តិចសោះ ទើបស្ត្រីជាម្តាយសម្រេចប្រកាសតាមសារព័ត៌មាន ប្រសិនបើបងប្អូនណាបានឃើញ ក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ផង តាមរយៈទូរស័ព្ទលេខ ០៨៧ ៩៣ ៣៧ ៨៩ និង០៧០ ២៨ ១១ ១៨៕

RELATED ARTICLES