Tuesday, November 18, 2025
Homeព័ត៌មានជាតិស្រ្តីមេផ្ទះកម្ពុជាកាន់តែច្រើន ក្លាយជាម្ចាស់អាជីវកម្ម រួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ

ស្រ្តីមេផ្ទះកម្ពុជាកាន់តែច្រើន ក្លាយជាម្ចាស់អាជីវកម្ម រួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា នៅលើសាកលលោក បាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបង្កើនការចូលរួមរបស់ស្ត្រីនៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ នៃការរស់នៅ ហើយឃើញថា មានស្រ្តីកាន់តែច្រើនបានក្លាយជាមេដឹកនាំប្រទេសដ៏ឆ្នើម និងជាអ្នកជំនួញដ៏កូកែ។

សម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួនស្ត្រីវ័យក្មេងកាន់តែច្រើនដែលមានសមត្ថភាពខ្ពស់ ក្នុងការបំពេញការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជា មានស្រ្តីជាច្រើនបាននិងកំពុងប្រកបកិច្ចការងារ និងបង្កើតមុខរបរដោយខ្លួនឯង រហូតមានអ្នកខ្លះបានក្លាយជាអ្នកដឹកនាំអាជីវកម្មដ៏ពូកែ ដែលមានសមាជិកជាច្រើនរយនាក់ក្នុងដៃ។

លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្តៅ

ជាក់ស្តែង ស្រ្តីវ័យក្មេងកម្ពុជា ក្នុងវិស័យឯកជនមួយក្នុងក្រុមហ៊ុនគ្រឿងសម្អាង គ្រួសារកក់ក្ដៅ បានអភិវឌ្ឍន៍ខ្លួនក្លាយពីស្រ្តីមេផ្ទះ ទៅជាម្ចាស់អាជីវកម្មដ៏ឆ្នើម ដែលអាចរកប្រាក់ចំណូលបានជាច្រើនក្នុង១ខែៗ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ។

លោកជំទាវ ហ៊ឹម សុភ័ក្រ នាយិកាគ្រួសារកក់ក្តៅ

តាមរយៈកម្មវិធី ជួបជុំសមាជិកនិងពិសារអាហារសាមគ្គី កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា នេះ មានស្រ្តីច្រើននាក់បានបង្ហាញពីសមត្ថភាព និងបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម នឹងការបង្កើតក្រុមសម្រាប់ពង្រីកអាជីវកម្មក្រោមដំបូលគ្រួសារកក់ក្តៅ ដោយទទួលបានភាពជោគជ័យ។

លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ បានឲ្យដឹងថា កម្មវិធីនេះ រៀបចំឡើងដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់សមាជិករបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងក្នុងជំនួញជាអ្នកលក់ និងចែកចាយបន្ត រហូតក្លាយខ្លួនជាអ្នកដឹកនាំ ដែលអាចបង្កើតសមាជិកជាច្រើននាក់ដោយខ្លួនឯង។

យ៉ាងណា លោកឧកញ៉ា អ៊ុច សម្បត្តិ បានបង្ហាញនូវជំហរ និងជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ នឹងមានសមាជិក១សែននាក់ ក្នុងឆ្នាំ២០១៩ ហើយនឹងក្លាយខ្លួនជាក្រុមហ៊ុនគ្រឿងសម្អាងលំដាប់ពិភពលោក នៅក្នុងឆ្នាំ២០៣០។

ចំណែកលោកជំទាវ ហ៊ឹម សុភ័ក្រ នាយិកាគ្រួសារកក់ក្តៅ ក៏បានបញ្ជាក់ថា ក្នុងចេតនានាំនារីជាមេផ្ទះគ្រប់រូប ឱ្យក្លាយទៅជាអាជីវករ អាចធ្វើអាជីវកម្មរកចំណូលសេដ្ឋកិច្ច បានដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងទៅលើស្វាមីតែម្នាក់ នឹងអាចក្លាយទៅជាមេដឹកនាំលើអាជីវកម្មដោយខ្លួនឯងដោយផ្តើមចេញពីដើមទុនដ៏តិចតួចបំផុត។

សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិតចែកចាយនិងលក់ផលិតផល ថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយ ប្រចាំប្រទេសកម្ពុជា។ មានបណ្ដាញចែកចាយជាង៦ម៉ឺននាក់ ទូទាំងប្រទេស៕

RELATED ARTICLES