Tuesday, November 18, 2025
Homeព័ត៌មានជាតិឲ្យទ្រាំម៉េចបាន បើប្រុសខ្លាំងដៃយ៉ាងនេះ គ្រាន់តែដើរកាត់បន្ទប់សោះ

ឲ្យទ្រាំម៉េចបាន បើប្រុសខ្លាំងដៃយ៉ាងនេះ គ្រាន់តែដើរកាត់បន្ទប់សោះ

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ឃើញនារីជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា ដើរកាត់មុខបន្ទប់ជួលរបស់ខ្លួន ក៏ចាប់អូសដៃចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពចាប់បឺតមាត់ លាត់អាវបៅដោះផង និងលូកស្ទាបប្រដាប់ភេទ ប៉ុនប៉ងរំលោភនារីរងគ្រោះទាំងកំរោលផង តែនារីរងគ្រោះប្រឹងរើបម្រះរត់គេចចេញទាន់។ លុះ៦ខែក្រោយមក ភាគីទាំងពីរបានជួបគ្នាដោះស្រាយ តែមិនត្រូវគ្នា បែរជាបុរសជើងខ្លាំងរូបនោះ ច្រឡោតខឹងស្ទុះទាញកាំបិតដេញកាប់នារី ងគ្រោះថែមទៀត ជាហេតុធ្វើឱ្យនារីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់ស្រីបឺតមាត់ លាត់អាវបៅដោះនេះ បានកើតឡើង តាំងពីវេលាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចបន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យស្ថិត ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ លុះមកដល់វេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានហៅនារីរងគ្រោះមកធ្វើការសម្របសម្រួល តែមិនត្រូវគ្នា ធ្វើឱ្យជនសង្ស័យច្រឡោតខឹង ក៏ទាញកាំបិតដេញកាប់នារីរងគ្រោះថែមទៀត ទើបមកដល់វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នារីរងគ្រោះក៏ប្តឹងសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យដល់បន្ទប់ជួលតែម្តង។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ែន ជ័យពិសិដ្ឋ ហៅពេជ្រ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដកហូតកាំបិតប៉័ងតោដងឈើ១។ ចំណែកនារីរងគ្រោះមានឈ្មោះ ជ.ស.ប.ទ អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នារីរងគ្រោះបានដើរចេញពីបន្ទប់ជួលរបស់ខ្លួន និងបានដើរកាត់មុខបន្ទប់របស់ជនសង្ស័យឈ្មោះម៉ែន ជ័យពិសិដ្ឋ ហៅពេជ្រ ដែលជាអ្នកជួលបន្ទប់ស្នាក់នៅក្បែរគ្នា ស្រាប់តែជនសង្ស័យបានឃើញ ក៏ហៅនារីរងគ្រោះមកនិយាយសម្របសម្រួលគ្នាអំពីរឿង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលជនសង្ស័យបានចាប់ទាញដៃនារីរងគ្រោះចូលក្នុងបន្ទប់ជួលរបស់គេ (ជនសង្ស័យ) រួចធ្វើសកម្មភាពចាប់បឺតមាត់ និងលាត់អាវឡើងលើ បៅដោះ ព្រមទាំងយកដៃស្តាំស្ទាបប្រដាប់ភេទរបស់នារីរងគ្រោះថែមទៀតផង។

លោកអធិការបន្តថា លុះនិយាយសម្របសម្រួលគ្នាមួយសន្ទុះឃើញថា មិនត្រូវគ្នា ស្រាប់តែធ្វើឱ្យភាគីជនសង្ស័យខឹងច្រឡោត ក៏បានយកកញ្ច្រែងជ័រដាក់ពងមាន់វាយទៅលើមុខនារីរងគ្រោះ បណ្តាលឱ្យដាច់ជាំក្រោមភ្នែកខាងស្តាំ។ លុះមិនទាន់រំសាយកំហឹងអស់ ជនសង្ស័យបានស្ទុះទៅយកកាំបិតប៉័ងតោ បម្រុងកាប់មកលើនារីរងគ្រោះថែមទៀត តែសំណាងល្អ នារីរងគ្រោះបានរត់គេចចូលបន្ទប់របស់នាងវិញ ទាន់ពេលវេលា។

លោកអធិការ បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដោយទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យតទៅទៀតលែងបាន ទើបនារីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ កម្លាំងសមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យខាងលើ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES