Sunday, September 21, 2025
Homeតារាខ្មែរសន នាងផល្លីកា កំពុងសាកចិត្តក្រសួង ហ៊ានហៅនាង ដូចអាណារ៉ូសដែរឬទេ?

សន នាងផល្លីកា កំពុងសាកចិត្តក្រសួង ហ៊ានហៅនាង ដូចអាណារ៉ូសដែរឬទេ?

តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្មរស្មីហង្សមាស សន នាងផល្លីកា ស្រាប់តែបង្ហាញរូបភាពសិចស៊ីដល់កំពូលចេញពីបន្ទប់សណ្ឋាគារមួយ នាំឱ្យប្រុសៗទាំងឡាយដែលបានឃើញ ហើយមានអារម្មណ៍ក្តៅខ្លួន និងឈាមច្រមុះ។

ក្នុងឈុតអាវវៀលក្លៀកអង្គុយនៅលើគ្រែពូកក្រាស់ សុដន់ទាំងគូរបស់ផល្លីកា ស្ទើរតែព្រលែងទាំងអស់ទៅហើយ គឺមានតែអាវវ៉ែនតាស្តើងតូចបិទបាំងពីលើលំៗប៉ុណ្ណោះ ខណៈដែលគល់ដើមទ្រូងរបស់នាងទាំងគូនៅលើគោកឱ្យច្បាស់ក្រឡែត ដែលនាងបានបង្ហោះអី។

ទោះជាយ៉ាងណា សន នាងផល្លីកា ថា រូបភាពទាំងនោះនាងគ្មានចេតនាធ្វើឱ្យប្រុសណានៅមិនសុខនោះទេ គឺនាងថតលេងមុនចូលគេងប៉ុណ្ណោះ ហើយបើថាក្រសួងអាចហៅដុះក្អែល នាងគិតមិនដល់ចំណុចនោះដែរ។

ផល្លីកា វាចាមកពីអូស្ត្រាលី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ថា រូបភាពទាំងនោះសម្រាប់នាងមិនគិតថា ត្រូវព្រនង់របស់ក្រសួងវប្បធម៌នោះទេ ព្រោះពេលនេះនាងកំពុងនៅអូស្ត្រាលី នៅឡើយ ហើយនាងថា សិចស៊ីមុនចូលគេង អ៊ីចឹងមិនអីទេ ព្រោះនាងក៏មិនបានយករូបភាពនោះទៅបង្ហោះជាសាធារណៈដែរ គឺបង្ហោះអីទេ។

សន នាងផល្លីកា បានបាត់មុខពីផលិតកម្មរស្មីហង្សមាស ជាច្រើនខែមកហើយ បន្ទាប់ពីនាងបានទៅសម្ងំព្យាបាលជំងឺដុំគីសដៃនៅស្រុកកំណើតឯខេត្តសៀមរាប មួយរយៈធំ តែនៅតែមិនជា។

កាលពីថ្ងៃទី២៤ ខែកញ្ញា ផល្លីកា បានហោះចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី ទាំងឈឺជាមួយតារា៥ដួងផ្សេងទៀត ហើយតាមគម្រោង ស្រីស្រស់នឹងហោះមកដល់ស្រុកវិញតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម៉្លេះ ព្រោះរយៈពេលនៃការច្រៀងសម្តែងត្រឹម៣ខែគត់ ក្នុងនោះមាន១០រដ្ឋដែលនាងត្រូវច្រៀង។

ប៉ុន្តែអតីតសង្សារ DJ រតនា រូបនេះ រកបានប្តីថ្មីជាប្រុសក្មេងរូបសង្ហានៅអូស្ត្រាលី ដោយបុរសនោះថែមទាំងសុំនាងរៀបការទៀតផង ទើបធ្វើឱ្យពេលនេះ ផល្លីកា ត្រូវគូស្នេហ៍ឃាត់ផ្លូវមិនឱ្យវិលមក ស្រុកវិញឡើយ។

សន នាងផល្លីកា វាចាថា “កុំនិយាយថា ប្តីចឹងអី! អាចនិយាយបានថាសង្សារ ខ្ញុំអត់ទាន់មានប្តីផង! ខ្ញុំមិនដឹងថា ទៅស្រុកវិញថ្ងៃណាមែនហ្នឹង”។

ទោះជា សន នាងផល្លីកា បាត់មុខពីហង្សមាស ច្រើនខែមកក្តី ប៉ុន្តែនាងថា នៅ តែជាតារាចម្រៀងផលិតកម្មមួយនេះដដែល ខណៈដែលអំឡុងពេលនៅហង្សមាស ផល្លីកា ធ្លាប់ចេញបទ “ស្រលាញ់អ្នកក្រោយ បងត្រូវក្លាហាន”, “ចេះស្រលាញ់ចេះទឹកភ្នែក”, “បេះដូងបែកឆ្វេង”, “សង្សារចាស់ម្នាក់នេះលែងត្រូវការបងហើយ”។

ដោយឡែក អតីតសង្សារនាង DJ រតនា វិញ ពេលនេះមានប្រពន្ធថ្មីនិងមានកូន២នាក់ទៅហើយ៕

RELATED ARTICLES