បន្ទាប់ពីនាយចឺម បញ្ចេញបទចម្រៀងមានចំណងជើងថា “ហេតុអីកុហកថាគ្មានសង្សារ” ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ព្រោះអត្ថន័យហាក់ដៀមដាមលើនារីដែលខ្លួនបានញ៉ែ ហើយត្រូវសង្សារគេវាយបែកក្បាល ស្របពេលនោះលោកផែង វណ្ណៈ បានបង្ហោះសារវាយប្រហារលើនាយចឺម ថា សំណាងហើយញ៉ែប៉ះសង្សារអ្នកទាត់បាល់ បើប៉ះសង្សារនគរបាល ឬប៉េអឹម ស៊ីគ្រាប់សំនរបាត់ទៅហើយ។

លោកផែង វណ្ណៈ បានបង្ហោះសារថា “បែកក្បាល សមមុខហេីយ នៅមានមុខមកច្រៀងលេបខាយអោយគេទៀត អាតារាថោក បេីរឿងចប់ហេីយ មកច្រៀងដៀមដាមអោយគេធ្វេីស្អីទៀត ?”

លោកវណ្ណៈ បន្ថែមថា “ម៉ែ : ហេតុអ្វីបានហែងបែកក្បាល កូន: មកពីខ្ញុំញ៉ែសង្សារគេ
ម៉ែ: ហុឹម សំណាងហេីយញ៉ែសង្សារអ្នកទាត់បាល់ បេីញ៉ែប៉ះសង្សារគេជានគរបាល ឬ ប៉េអឹម ដឹងតែបានស៉ីគ្រាប់សំណហេីយ “។

គួរបញ្ជាក់ថា នាយចឺម ត្រូវបានជនបង្កឈ្មោះង៉ែត លីទី វាយបែកក្បាលដេរ៥ថ្នេរ ក្រោយពីរូបគេបានឆាតញ៉ែនិងបបួលសង្សាររបស់ជនបង្ក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន រួចបញ្ជូណទៅកាន់តុលាការផងដែរ។

ប៉ុន្តែ ក្នុងជំនួបជាមួយ “នគរធំ” កាលពីថ្មីៗនេះ នាយចឺំម បានប្រាប់ថា នារីដែលខ្លួនឆាតញ៉ែ គឺជាសង្សាររបស់ខ្លួន ព្រោះនាងបានបែកគ្នាជាមួយសង្សារយូរមកហើយ។

នាយចឺំម បន្ថែមថា ជនបង្ករៀបគម្រោងធ្វើស៊ីរូបលោក ដោយបានហៅអ្នកកាសែតមកជាច្រើន ដើម្បីថតផ្សាយបង្ខូចកិត្តិយសរបស់លោក។ យ៉ាងណា នាយចឺម បានទុកសំណុំរឿងនេះឲ្យខាងសមាគមសិល្បករខ្មែរ ជាអ្នករៀបចំ៕
