Sunday, September 21, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ចូលទ្រនំលោកឧកញ៉ាភ្លាម ទិញផ្ទះថ្មីភ្លែត

តន់ ច័ន្ទសីម៉ា ចូលទ្រនំលោកឧកញ៉ាភ្លាម ទិញផ្ទះថ្មីភ្លែត

តារាចម្រៀងផលិតកម្ម Galaxy ស្រីស្រស់តូចច្រឡឹងតន់ ច័ន្ទសីម៉ា បានឱ្យដឹងថា ពេលនេះនាងបានទិញផ្ទះបាន១ល្វែង ដែលជាទឹកលុយផ្ទាល់ខ្លួន និងមានការជួយជ្រោមជ្រែងពីសំណាក់ម៉ាក់ធម៌ម្នាក់។

ផ្ទះដែលច័ន្ទសីម៉ា ទិញបាននោះនៅម្តុំកួរស្រូវ (ផ្លូវជាតិលេខ២) ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ហើយការមានផ្ទះថ្មីនេះជាការបញ្ចប់ជីវិតនៅផ្ទះជួលជាច្រើនឆ្នាំផងដែរ របស់ម្ចាស់បទ “គេនោះជាស្រីកាប់ដាវ”។

តន់ ច័ន្ទសីម៉ា វាចាថា “ខ្ញុំទិញបានផ្ទះ១ល្វែងនៅតំបន់កួរស្រូវ ហើយជាលុយផ្ទាល់ខ្លួន និងម៉ាក់ធម៌ខ្ញុំគាត់ជួយខ្លះដែរ។ ឥឡូវខ្ញុំមានផ្ទះខ្លួនឯងនៅតាមបំណងប្រាថ្នាហើយ។ ខ្ញុំធ្លាប់រស់នៅផ្ទះជួលគេជាច្រើនឆ្នាំនៅម្តុំដេអិន ហើយជួលបន្ទប់គេថ្លៃ៧០ទៅ៨០ដុល្លារ។ តែឥឡូវយើងបានសម្រេចបំណងមានផ្ទះផ្ទាល់ខ្លួនលែងពិបាកជួលគេដូចមុនទៀត”។

តន់ ច័ន្ទសីម៉ា បានកែប្រែមុខមាត់ថ្មីនៅចុងឆ្នាំ២០១៩ ក្រោយពេលនាងក្លាយជាតារាចម្រៀង Galaxy និងល្បីបទ “គេនោះជាស្រីកាប់ដាវ”, “យល់ច្រឡំថា គេស្រលាញ់យើង”ជាដើម ខណៈដែលថ្មីៗនេះ នាងទើបចេញបទ “ឡានសារ៉ែន” ហើយនឹងត្រៀមចេញបទថ្មីៗ៦បទថែមទៀតនៅដើមឆ្នាំ២០២០ នេះ។

សីម៉ា បន្តថា ទាំងក្រុមរាំនិងបទញាក់ គឺបានត្រៀមរួចជាស្រេចហើយ ដោយសង្ឃឹមថា ទីផ្សារចម្រៀងរបស់នាងនឹងកាន់តែទូលាយជាងនេះថែមទៀតមិនខាន នៅពេលដែលបទចម្រៀងទាំងនោះចេញជាផ្លូវការ។

ដោយឡែក នៅថ្ងៃសម្ពោធរឿង “កុំងាកក្រោយ” នោះ ច័ន្ទសីម៉ា បានឱ្យដឹងដែរថា នាងនឹងពិចារណាថតសម្តែងភាពយន្តនាពេលខាងមុខនេះដែរ ប្រសិនបើរឿងនោះស័ក្តិសមដែលនាងអាចលេងបាន។

តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានរីកចម្រើនទាំងជីវភាពនិងអាជីពសិល្បៈ ក្រោយពេលនាងមានឱកាសឈរជើងនៅផលិតកម្ម Galaxy ដែលពេលនេះនាងជិះ រថយន្ត Pruis ហើយដោយសារអាជីពសិល្បៈមមាញឹកច្រើនជាងមុន ទើបស្រីស្រស់សម្រេចចិត្តលាថៅកែហាងវីហ្វ្រេនទាំងអាល័យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីនាងច្រៀងនៅទីនោះរយៈពេល២ឆ្នាំកន្លះមកហើយ។

ទោះជាយ៉ាងណា ទាក់ទងរឿងគូស្នេហ៍វិញ ច័ន្ទសីម៉ា មិនដែលហ៊ានបង្ហាញម្ចាស់បេះដូងឱ្យគេស្គាល់ឡើយ៕

RELATED ARTICLES