Sunday, September 21, 2025
Homeតារាខ្មែរមាស សុខសោភា រៀបការដើមឆ្នាំ២០២០?

មាស សុខសោភា រៀបការដើមឆ្នាំ២០២០?

មាស សុខសោភា ថានឹងធ្វើពិធីមួយឱ្យមហាជនភ្ញាក់ផ្អើលនៅឆ្នាំ២០២០នេះ ដែលកម្មវិធីពិសេសនោះត្រូវបានគេសន្និដ្ឋានថា គ្មានអ្វីក្រៅពីរឿង “រៀបការ” ឡើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ តារាល្បីល្បាញមាស សុខសោភា នៅតែមិនទាន់ហ៊ានកំណត់ពេលវេលានៃការចូលរោងការជាក់លាក់ដដែល ដោយម្តងនាងថា អាចរៀបការនៅ២ឬ៣ឆ្នាំ ទៀត និងចុងក្រោយនាងថានឹងធ្វើពិធីមួយ នោះក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ការអះអាងរបស់មាស សុខសោភា បែបនេះ ធ្វើឱ្យមានការលើកឡើងថា សោភា ចង់រៀបការនៅដើមឆ្នាំ២០២០នេះហើយ ព្រោះនាងមិនអាចពន្យារពេលតទៅទៀតបាន ដោយសារតែពេលនេះដៃគូចម្រៀងដែលប្រជែងគ្នាជាមួយនាងជាង១០ឆ្នាំមកហើយ គឺឱក សុគន្ធកញ្ញា នោះ នាងមានកូនប្រុសអាយុជិត២ខែទៅហើយ។ ប៉ុន្តែ សោភា វិញ ព្រោះតែលឹបលៗមិនហ៊ានរៀបការ ទើបធ្វើឱ្យនាងរួមរស់ជាមួយគូស្នេហ៍ លោកអ៊ឹត រ៉ាដា ដល់ទៅជាង១០ឆ្នាំទៅហើយ គ្មានកូន១គ្រាប់នឹងគេបែបនេះ។

មាស សុខសោភា នៅតែជាតារាចម្រៀងស្នូលរបស់ផលិតកម្មថោន បើទោះជាផលិតកម្មនេះបានប្រមូលតារាចម្រៀងពីផលិតកម្ម ផ្សេងៗមកកាន់តែច្រើនក្តី។

សោភា ថា នាងនឹងបន្ថែមអាជីពថ្មីមួយទៀតតាមរយៈការថតភាពយន្តដូចតារាចម្រៀងមួយចំនួន ទៀតដែលបានធ្វើ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅតែមិនឃើញ សោភា លេចមុខក្នុងការសម្តែងកុនឡើយ បន្ទាប់ពីបងប្រុសរបស់នាង លោកមាស សុខរតនៈ ប្រកាសថា សោភា ថតកុនបាន លុះត្រាតែយកលុយចំណេញនៃរឿងនោះទាំងមូលចែកគ្នាពាក់កណ្តាល។

តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា ផលិតកម្មរស្មីហង្សមាស នៅតែដៅតារាចម្រៀងមាស សុខសោភា ជាគោលដៅសំខាន់ដែលត្រូវយកចូលឱ្យខាងតែបាន ក្រោយពេលសុគន្ធកញ្ញា មានប្តី និងកូន១ ប្រឈមការចុះខ្សោយនេះ។

ប៉ុន្តែក្រោយវិលមកពីច្រៀងសម្តែងនៅកាណាដា ៦ខែមក ពេលនេះ សោភា ហាក់រំសាយចំណង់ចូលហង្សមាស ខណៈកាលពីចុងឆ្នាំ២០១៩ នាងថារឿងទៅហង្សមាស ឬអត់ទៅនោះ ត្រូវតែសិក្សាឱ្យបានច្បាស់លាស់សិន៕

RELATED ARTICLES