Sunday, September 21, 2025
Homeតារាខ្មែរប្រុសសង្ហា សំ សុបញ្ញា ស៊ីតួស្លូត

ប្រុសសង្ហា សំ សុបញ្ញា ស៊ីតួស្លូត

តារាសម្ដែងរូបសង្ហាត្រេមុខដូចកូនកាត់ សំ សុបញ្ញា ទើបតែហក់ចូលប្រឡូកក្នុងអាជីពសម្ដែងរយៈពេលខ្លីប៉ុណ្ណោះ តាមរយៈការថតសម្ដែងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម ដោយផលិតករជាច្រើននិយាយថា ប្រុសក្មេងរូបនេះស៊ីនឹងតួមនោសញ្ចេតនា តួស្លូត គឺដាក់ទៅត្រូវហើយ លោកងាយបញ្ចូលអារម្មណ៍បានល្អតែម្ដង។

ប៉ុន្ដែសំ សុបញ្ញា មិនមែនពឹងតែលើអាជីពសិល្បៈមួយមុខនោះទេ ព្រោះតារាវ័យក្មេងរូបនេះក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ​ដោយអាជីពសិល្បៈគ្រាន់តែជាផ្នែកមួយ​ បន្ទាប់ពីការរកស៊ីប៉ុណ្ណោះ។

សំ សុបញ្ញា ប្រាប់ថា លោកមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយបើទោះជាតាំងពីតូចមក ផ្ដោតតែលើមុខជំនួញមែន ប៉ុន្ដែលោកនឹងតស៊ូប្រឡូកក្នុងវិស័យសិល្បៈ ដោយនឹងធ្វើឲ្យបានទៅតាមអ្នកដឹកនាំរឿងចង់បាន។ ម្យ៉ាងទៀតលោកចង់បន្សល់ស្នាដៃខ្លះៗពីសិល្បៈ ទាន់រូបសម្រស់និងកម្លាំងនៅមាន។

តារាសម្ដែងដែលមានត្រេមុខដូចកូនកាត់ ស៊ីតែតួស្លូតរូបនេះថា រាល់ថ្ងៃរូបគេបានព្យាយាមមើលស្ទីលការសម្ដែងរបស់រៀមច្បងៗក្នុងសិល្បៈ ហើយលោកមិនមែនចង់សម្ដែងតែតួស្លូតមួយមុខទេ គឺចង់ប្រឡូកសិល្បៈឲ្យបានគ្រប់រសជាតិតែម្ដង​បើសិនជាអាចទៅរួចនោះ។

បញ្ញា បន្ថែមថា មានតែពាក្យថាតស៊ូទេ ទើបអាចសម្រេចបំណងដែលខ្លួនស្រលាញ់នេះបាន។

ថ្វីត្បិតតែសុំ សុបញ្ញា ទើបប្រឡូកសិល្បៈរយៈពេលខ្លីមែន ប៉ុន្តែគេឃើញប្រុសសង្ហារូបនេះបានថត MV ជាមួយតារាសម្ដែងស្រីស្អាតគីម ហួរ និងតារាចម្រៀងធ្មេញច្រពើស រ៉េត ស៊ូហ្សាណា និងថត Fashion ជាមួយតារាវ័យក្មេងជាច្រើនដួងផ្សេងៗទៀតផង។

យ៉ាងណា បញ្ញា មិនទាន់ទម្លាយថា រូបគេមានម្ចាស់បេះដូងហើយឬនៅនោះទេ ដោយថា មិនទាន់ចង់និយាយរឿងស្នេហា ខណៈដែលតាមរយៈរូបរាងសង្ហាបែបនេះ ប្រាកដជាធ្វើឲ្យស្រីៗជាច្រើនតាមសុំស្នេហាកំលោះមុខស្លូតនេះជាមិនខានឡើយ៕

RELATED ARTICLES