Saturday, July 19, 2025
Homeព័ត៌មានជាតិពិតជាមានទឹកចិត្តណាស់!!! គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសជួយអ្នកការពារព្រៃឈើ ទាំងយប់

ពិតជាមានទឹកចិត្តណាស់!!! គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ប្រកាសជួយអ្នកការពារព្រៃឈើ ទាំងយប់

យោងទៅតាមគណនីហ្វសប៊ុករបស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរ និងស្វាមី ដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា នឹងបរិច្ចាគជួយលោក Ben Davis ចំនួន៥០០ដុល្លារ ដោយគេឃើញលោកបង្ហោះជួយទាំងយប់ និងខ្វែងដៃខ្វែងផ្ញើលុយជំនួយទាំងយប់តែម្ដង។

បន្ថែមពីលើការបរិច្ចាគជំនួយដែលមានចំនួនច្រើនដោយផ្ទាល់ លោកក៏បានប្រើផេកដ៏មានប្រជាប្រិយភាពរបស់ខ្លួនផលិតជាវីដេអូអំពាវនាវអោយមានការយកចិត្តទុកដាក់ចំពោះអ្នកអភិរក្សព្រៃឈើនៅកម្ពុជារូបនេះ បន្ថែមទៀតផងដែរ។ ដូច្នេះហើយទើបមានការសរសើរមិនតិចចំពោះទឹកចិត្តកូនខ្មែររូបនេះ។

ចៅខ្មែរ ប្រកាសថា “តាមរយៈបុរសវប្បធម៌ជាទីគោរព គឺបងអាចារ្យធំ នគររាជ និងបង Tan Kimsour ខ្ញុំនឹងបរិច្ចាគទឹកប្រាក់500$ ជូន Mr Ben បុរសជាទីគោរព ដែលបូជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណេីតមករស់នៅកម្ពុជា ដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទ សង្ឃឹមថា មហាគ្រួសារខ្មែរ និងគាំទ្រ ហេីយស៊ែវីដេអូនេះបន្តដេីម្បីឲ្យសប្បុជនផ្សេងទៀតបានចូលរួមបន្តផង You are my hero ។

គួរបញ្ជាក់ដែលថា​ Ben Davis គឺជាជនជាតិអាមេរិក ដែលមានឆន្ទៈស្រលាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ​មកហើយ​​។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកនិងគ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោកនិងគ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោកអាចារ្យធំ និងលោកតាន់ គីមសួរ៕

RELATED ARTICLES