Monday, September 22, 2025
Homeតារាខ្មែរយ៉ែម សំអូន ចេញបទ ”នឹកម៉ែ” បង្ហាញពីក្ដីស្រលាញ់ និងនឹករលឹកអ្នកម្ដាយ

យ៉ែម សំអូន ចេញបទ ”នឹកម៉ែ” បង្ហាញពីក្ដីស្រលាញ់ និងនឹករលឹកអ្នកម្ដាយ

តារាចម្រៀងយ៉ែម សំអូន បានបញ្ចេញបទចម្រៀង Original Songs តាមរយៈបទ ”នឹកម៉ែ” ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រលាញ់ និងនឹករលឹកដល់អ្នកម្ដាយ ក្នុងទិវានៃក្ដីស្រាញ់។ បទចម្រៀងនេះដែរបានបំពេអារម្មណ៍អ្នកស្ដាប់ និងឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកម្ដាយ ដែលទឹកដមសំឡេងរបស់លោកយ៉ែម សំអូន ពិតជាស័ក្តិសមជាមួយអត្ថន័យចម្រៀងមួយបទនេះ។

តារាចម្រៀងសំនៀងផ្អែមលោកយ៉ែម សំអូន បានឲ្យដឹងថារាល់បទចម្រៀងដែលលោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” នេះផងដែរ វាចេញពីអារម្មណ៍ពិត កើតឡើងពេលដែលលោកកំពុងអង្គុយសរសេរបទចម្រៀងមួយនេះ ធ្វើឲ្យលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោកជាច្រើនឆ្នាំមកហើយ។

តាមរយៈ Trailer បទ ”នឹកម៉ែ” របស់លោកយ៉ែម សំអូន នោះដែរ គេឃើញមានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និងលោកឧត្តម ជាដើម៕

នឹកម៉ែ

[ នឹកម៉ែ ]មានអារម្មណ៍ថានឹកខ្លាំងណាស់មនុស្សស្រីម្នាក់ដែលមានឈ្មោះថា ម៉ែព្រះរស់របស់កូន កូនមិនទាន់បានសងទេ ប៉ុន្តែទោះបីជាកូនសងប៉ុន្មានជាតិក៏សងគុណលោកមិនអស់ដែរចំណងដៃថ្មីសម្រាប់ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់និពន្ធបទភ្លេង និង ទំនុកច្រៀង Original song by យ៉ែម សំអូនសម្រួលតន្ត្រីដោយលោក ភួង សុភារក្សថតដោយ Lim Pengchivរក្សាសិទ្ធដោយ Daraentertainment

Posted by Dara Entertainment on Thursday, February 13, 2020
RELATED ARTICLES