អ្នកមេម៉ាយសាច់សខ្ចីដូចបណ្តូលចេក អ្នកនាងប៉ាច គីមមួយ បានសារភាពថា មួយតួខ្លួននាងនៅរក្សារបស់ពីធម្មជាតិស្ទើរតែ១០០%ទៅហើយ គឺបានកែកុនតែមួយកន្លែងគត់នោះ គឺខ្ទង់ច្រមុះ ចំណែកនៅកន្លែងផ្សេងៗទៀត ដូចជា ដើមទ្រូងនិងចង្កា ជាដើម នាងមិនបានកែកុនអ្វីទាំងអស់។

ការវាចារបស់គីមមួយ នៅពេលនេះ ក្រោយពីស្រីស្រស់រូបនេះមានការតុបតែងខ្លួនកាន់តែចម្លែកទៅៗ នៅរយៈពេលចុងក្រោយនេះ តាំងពីនាងបង្ហាញជាចំហនូវទំនាក់ទំនងស្នេហាជាមួយប្រុសក្មេង សយ រតនៈ មក។

ប៉ុន្តែយ៉ាងណា គីមមួយ ថា គ្មានបំណងកែកុនសម្រស់សិប្បនិម្មិតត្រង់ណាទៀត ក្រៅពីបានធ្វើក្តោងច្រមុះឱ្យខ្ពស់ស្រួចជាងមុននោះឡើយ។ ការតាំងចិត្តរបស់គីមមួយ នៅពេលនេះ គឺមិនខុសពីកញ្ញារ៉ាប៊ី របស់ផលិតកម្មថោន ឡើយ ដែលនាងថា មិនត្រូវការកែពង្រីកសុដន់ ឬចាក់ចង្កាឱ្យចេញជាអក្សរ V ដើម្បីឱ្យគេចាប់អារម្មណ៍ថែមទៀតនោះទេ ប៉ុន្តែនាងថា ពិតជាបានកែច្រមុះមែន។

ប៉ាច គីមមួយ អតីតបេក្ខភាព Th Voice Cambodia រដូវកាលទី១ បានឈានចូលច្រៀងសម្តែងនៅផលិតកម្មរស្មីហង្សមាស ដោយងាយដោយសារតែស្រីស្រស់មានសាច់សខ្ចីដូចបណ្តូលចេក ហើយមានក្បាច់រាំគួរឱ្យក្នាញ់។

គីមមួយ ត្រូវបានគេស្គាល់កាន់តែច្បាស់នៅពេលដែលនាងបានសម្តែង MV បទល្បីរបស់ព្រាប សុវត្ថិ “មាន់ស្រែបន្លែស្រស់” ហើយស្រាប់តែអំឡុងពេលដែលគីមមួយ កំពុងតែឡើងកូដនេះដែរ ក៏ធ្លាយដំណឹងថា ស្រីស្អាតរូបនេះមិនមែននៅក្រមុំទេ ព្រោះធ្លាប់បានលែងប្តីជាអតីតតារាចម្រៀងម្នាក់ កាលពីឆ្នាំមុន។

ទោះជាយ៉ាងណា ប៉ាច គីមមួយ មិនខ្វល់ពីដំណឹងទាំងឡាយនោះទេ ហើយនាងបានងាកមកភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេង សយ រតនៈ ដែលពេលនេះ ចំណងស្នេហាក្រោមដំបូលហង្សមាស តែមួយនេះ គីមមួយ-រតនៈ កាន់តែស្អិតល្មួតជាមួយគ្នាដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។

ប៉ាច គីមមួយ បានសារភាពថា នាងស្រលាញ់តែប្រុសក្មេងៗទេ តែអាយុចាប់ពី៤០ឆ្នាំឡើងហើយ ទោះជាមានលុយយ៉ាងណា ក៏នាងមិនបេតីដែរ៕

