អាឡិច ចាន់ត្រា និងសិល្បករមួយចំនួនទៀត បាននាំយកអាហារនិងគ្រឿងបរិភោគ មួយចំនួន ជូនកុមារនៅអង្គការអាហ្វេសស៊ីព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺចំថ្ងៃទិវានៃក្ដីស្រលាញ់ (១៤កុម្ភៈ)។

តារាចម្រៀងនិងសម្ដែង អាឡិច ចាន់តា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានផ្ដល់អាហារ , គ្រឿងបរិភោគ , ទឹកសុទ្ធ ថវិកា និងសម្ភារៈផ្សេងៗទៀតជូនដល់កុមារ និងប្អូនៗដែលរងគ្រោះនៅមណ្ឌលនេះ ហើយលោកថា ការដែលលោកជ្រើសយកថ្ងៃទិវាក្ដីស្រលាញ់ ទៅជួបជនរងគ្រោះនៅមណ្ឌលនេះ ដោយសារតែចង់ចែករំលែកក្ដីស្រលាញ់ដល់ប្អូនៗទាំងអស់នៅមណ្ឌុលនេះ។

សកម្មភាពរបស់អាឡិច ចាន់ត្រា និងតារាដែលចូលរួមទាំងអស់ បានធ្វើឲ្យប្អូនៗដែលរងគ្រោះនៅអង្គការអាហ្វេសស៊ីប រំភើបរហូតចង់ស្រក់ទឹកភ្នែក ព្រោះពួកគេមានអារម្មណ៍ថា មិនឯកោ ឬត្រូវគេបោះបង់ចោលទេ។

ដោយឡែក អ្នកស្រីម៉ម សុម៉ាលី នាយិការអង្គការអាហ្វេសស៊ីព បានទទួលស្វាគមន៍អាឡិច ចាន់ត្រា និងសិល្បករ រួមទាំងសប្បុរសជនទាំងអស់ ដោយរីករាយចំពោះការផ្ដល់នូវការស្រលាញ់ដល់ប្អូនៗនៅអង្គការ ដែលគ្រប់គ្រងដោយលោកស្រីនេះ។

ក្រៅពីបង្ហាញសកម្មភាពសប្បុរសធម៌ជាញឹកញាប់ អាឡិច ចាន់ត្រា ក៏កំពុងត្រូវប៉ាន់អាជីពសិល្បៈផងដែរ ដោយលោកអះអាងថា នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនAEA (Alex Entertainment Agency) កាន់តែមានអតិថិជនគាំទ្រច្រើន ទើបធ្វើឲ្យលោកមមាញឹកកាន់តែខ្លាំង រហូតសម្រេចចិត្តផ្អាកចេញទៅច្រៀងសម្ដែងនៅប្រទេសញូវហ្សែឡែនដ៍ នៅខែមីនា ឆ្នាំ២០២០នេះ ប៉ុន្តែអាចនឹងចេញទៅនៅឆ្នាំក្រោយវិញ៕



