Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងស្វែង សុជាតា យីអ៊ុនឡើងត្រដែតត្រដឹម ទិញផ្ទះតម្លៃ១០មុឺនដុល្លារ

អ្នកនាងស្វែង សុជាតា យីអ៊ុនឡើងត្រដែតត្រដឹម ទិញផ្ទះតម្លៃ១០មុឺនដុល្លារ

ភ្នំពេញ​ ៖ សឹងមិនគួរឲ្យជឿ នៅរយៈពេលចុងក្រោយនេះ ជីវិតរបស់អ្នកនាងស្វែង សុជាតា ហាក់មានយីអ៊ុនឡើងក្រឺតៗ ហើយពេលនេះអ្នកនាងបានបង្ហាញនូវផ្ទះ១ល្វែង និងជិះរថយន្តទំនើបថែមទៀតផង។

តារាស្រីដែលគេស្គាល់តាមរយៈការសម្តែងជាតួកាច គឺអ្នកនាងស្វែង សុជាតា បានបង្ហោះសារថា “សំរាកពីការងារ មកសំអាតផ្ទះថ្មីម្តង”។

យ៉ាងណា ការបង្ហាញផ្ទះថ្មីនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយអ្នកខ្លះសង្ស័យថា អ្នកនាងស្វែង សុជាតា កំពុងមានអ្នកនៅពីក្រោយឧបត្ថម្ភទៀតផង។

ប៉ុន្តែអ្នកនាងស្វែង សុជាតា បានប្រាប់ថា អ្នកនាងទើបតែបានទិញផ្ទះថ្មីនេះប្រាកដមែន និងត្រៀមចូលទៅរស់នៅហើយ។ ផ្ទះ​នេះ​ អ្នកនាងទិញ​ក្នុង​តម្លៃប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់​មុខ​រោងចក្រ​ផលិត​ស្រា​បៀ​កម្ពុជា ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

អ្នកនាងសុជាតា បានប្រាប់ទៀតថា អ្នកនាងបានសន្សំប្រាក់ដែលខំប្រឹងដោយកម្លាំងញើសឈាមពីសិល្បៈរាប់ឆ្នាំ យកទៅទិញផ្ទះថ្មីនេះ ទើបសម្រេចក្តីសុបិនដែលនាងប៉ងរាប់ឆ្នាំទៅហើយ ពោលគឺមិនមានអ្នកណាឧបត្ថម្ភពីក្រោយទេ ហើយផ្ទះថ្មីនេះ អ្នកនាងមិនទាន់មានគម្រោងធ្វើពិធីជប់លៀងនោះទេ។

គួរបញ្ជាក់ថា កាលពីមុន ជីវិតរបស់អ្នកនាងស្វែង សុជាតា ត្រូវបានគេដឹងថា លំបាកលំបិនខ្លាមងណាស់ដោយសារតែជំងឺតាមព្យាបាទ។ ប៉ុន្តែរយៈពេលចុងក្រោយ អ្នកនាងបានប្រកបរបររកស៊ីផ្ទាល់ខ្លូន និងឆ្លៀតពេលសម្តែង រហូតទទួលបានជោគជ័យមានផ្ទះនិងឡានទំនើបជិះ៕

RELATED ARTICLES