Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីម មានកត្តា២យ៉ាង ដែលប្តីមិនហ៊ានមានស្រីខាងក្រៅ

អ្នកនាងខាត់ សុឃីម មានកត្តា២យ៉ាង ដែលប្តីមិនហ៊ានមានស្រីខាងក្រៅ

“ញ៉ែប្តីខ្ញុំជាសមត្ថភាពរបស់អ្នក តែបើថ្ងៃមួយអ្នកបែកក្បាល គឺជាស្នាដៃរបស់ខ្ញុំ សមត្ថភាពយើងមានម៉្យាងម្នាក់ទេមីអូន”។ នេះជាការបញ្ចោញសារដ៏កម្ររបស់តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលពាក្យពេចន៍ទាំងនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គម រហូតដល់ធ្វើឱ្យមហាជនមានការសង្ស័យថា អ្នកនាងសុឃីម ចេញមុខព្រមានស្រីដែលកំពុងតែទាក់ទងប្តីនាងឱ្យបានដឹងដំណឹងជាមុនទៀតផង។

អ្នកខ្លះទៀតសង្ស័យថា ចំណងស្នេហាខាត់ សុឃីម និងស្វាមី អ៊ិន សុបញ្ញា ហៅផាណូ កំពុងតែជួបភាពប្រេះស្រាំជាបណ្តើរៗហើយ ព្រោះមានជនទី៣ចូលជ្រៀតជ្រែកស្នេហ៍។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ ខែកុម្ភៈ នេះ អ្នកនាងខាត់ សុឃីម បានអះអាងថា សារដែលនាងបាន បញ្ចេញនោះមិនពាក់ព័ន្ធរឿងពិតផ្ទាល់ខ្លួនរបស់នាងជាមួយស្វាមីនោះទេ។ នាងថា ពាក្យពេជន៍ទាំងនោះគ្រាន់តែជាការតាក់តែងឡើង ដើម្បីកុំឱ្យអផ្សុកពេកប៉ុណ្ណោះ ប៉ុន្តែរឿងពិតប្តីប្រពន្ធនាងស្រលាញ់គ្នាខ្លាំងណាស់។

អ្នកនាងសុឃីម ថ្លែងថា “អូ ! សារហ្នុងអី ! មានរឿងពិតរបស់ខ្ញុំឯណា? ខ្ញុំអផ្សុកពេក និងម៉្យាងទៀត កុំឱ្យស្ងប់ស្ងាត់នៅលើហ្វេសប៊ុកពេក អ៊ីចឹងក៏សរសេរសារហ្នឹងទៅ។ ប្តីខ្ញុំឯណាហ៊ានមានស្រីក្រៅ? ស្រីក្រៅហ្នឹងក៏មិនហ៊ានទាក់ទងប្តីខ្ញុំដែរ ព្រោះតែមានកត្តា២យ៉ាងដែលគេមិនហ៊ានហ្នឹង ទី១. គឺខ្ញុំកាច និងទី២. គឺប្តីខ្ញុំមានភក្តីភាពនិងស្មោះត្រង់ជាមួយខ្ញុំខ្លាំងណាស់ អ៊ីចឹងទៅមានជនទី៣ មកពីណាចូលជ្រៀតជ្រែកបាន!”។

ខាត់ សុឃីម បានរៀបការជាមួយតារាសម្តែង លោកអ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលចំណងស្នេហ៍ជាង៨ឆ្នាំនេះ ទទួលបានចំណងដៃកូនស្រីម្នាក់អាយុជាង៦ឆ្នាំ ឈ្មោះបញ្ញា ហ្វូតូស្អាត ខណៈដែលសុឃីម មានកូនប្រុសម្នាក់ឈ្មោះស្កាយ អាយុ១៤ឆ្នាំ ដែលគេសង្ស័យថា ជាកូនប្រុសរបស់លោកចា រិទ្ធី។

សុឃីម បានឱ្យដឹងទៀតថា តាំងពីនាងស្រលាញ់គ្នាជាមួយស្វាមីរហូតមានកូន១ ដល់ពេលនេះ ស្វាមីរបស់នាងមិនដែលមានចិត្តប្លែកខុសពីមុនបន្តិចណាឡើយ គឺនៅដដែលទាំងអស់ ហេតុនេះហើយនាងគ្មានការបារម្ភ ច្រើនថា ចំណងស្នេហាអាចនឹងមានការប្រែប្រួលនោះ ទេ។

ខាត់ សុឃីម បន្ថែមថា “ខ្ញុំនិងប្តីស្រលាញ់គ្នាជិត១០ឆ្នាំហើយ តែតាំងពីមុនរៀបការ ខ្ញុំមានកូន១ និងពេលនេះគឺគាត់នៅតែស្រលាញ់ខ្ញុំដដែល គ្មានការប្រែប្រួលត្រង់ណាបន្តិចទេ។ ខ្ញុំមិនដែលមានការបារម្ភថា ខ្លាចស្នេហាមានការប្រែប្រួលអី គឺអត់ទេ ដោយសារតែយើងមានទំនុកចិត្តគ្នា អ៊ីចឹងមានអីភ័យខ្លាចមានជនទី៣ណាចូលមក”។

ខាត់ សុឃីម ត្រូវបានគេចាត់ទុកថា នាងមានស្វាមីក្មេង ដូចអ្នកនាងគង់ សុជាតិ ដែលបានប្តីជា វិបុល ដែរ។ សុឃីម ជាតារាម្នាក់ត្រូវបានគេវាយតម្លៃថា នាងមានទ្រព្យស្តុកស្តម្ភដូចគ្នាទៅនឹងតារាល្បីៗមួយចំនួនទៀត មានលោកព្រាប សុវត្ថិ, ចា រិទ្ធី, ខេមរៈសិរីមន្ត, ឆាយ វីរៈយុទ្ធ, អ្នកនាងយុគ ចិន្តា, គង់ សុជាតិ, និងកែវ ស្រីនាង ជាដើម។ ក្រៅពីអាជីពសិល្បៈ សុឃីម បានបើកហាងសម្អាងការ ដែលដំណើរការជាច្រើនឆ្នាំមកហើយ៕

RELATED ARTICLES