បន្ទាប់ពីសម្តេចហ៊ុន សែន ព្រមានឲ្យសមត្ថកិច្ចបច្ចេកវិទ្យាលុបគណនីស្រីស្អាត Live លក់ផលិតផល បញ្ចេញកេរ្តិ៍ខ្មាសនោះ អ្នកនាងថៃ ស្រីនាង បានស្នើសុំសម្តេចសេងយករ៉ូបសិចស៊ីរបស់នាង គ្រាន់បានលុយយកទៅសងម្ចាស់ដើមវិញ។
អ្នកនាងថៃ ស្រីនាង បានបង្ហោះសារថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវ ស្តាប់ប្រសាស៍សម្តេចហើយ ចង់ខ្យល់ មើរទៅត្រូវដូរមុខរបរទៀតហើយខ្ញុំ”។

ថៃ ស្រីនាង បង្ហោះសារត្អូញត្អែរថា “សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម្លឹងៗបានលុយឯណាសងគេ លោកអើយលោក ឆ្កួតងាប់លូវហើយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។

គួរបញ្ជាក់ថា ថៃ ស្រីនាង ត្រូវបានគេស្គាល់ខ្លាំងតាមរយៈការបង្ហោះសារត្រូវប្តីវ៉ៃ១៣០ដង ព្រោះតែប្រចណ្ឌនាងស្លៀកពាក់សិចស៊ីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីត្រូវប្តីវាយយ៉ាងដំណំ នាងបានស្នើសុំសមត្ថកិច្ចមកដល់គ្រែក្នុងបន្ទប់ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងប្តីប្រើអំពើហិង្សា។

ប៉ុន្តែការប្រើអំពើហិង្សាលើនាងពីសំណាក់ស្វាមី ក៏មានអ្នកខ្លះ អាណិតរូបនាង ចំណែកអ្នកខ្លះបានរិះគន់នាងថា មកពីនាងស្លៀកពាក់សិចស៊ីបែបនេះហើយ ទើបត្រូវប្តីវ៉ៃ គ្មានប្រុសឯណាសុខចិត្តឲ្យភរិយាចែករំលែករបស់ល្អឲ្យគេមើលគ្រប់គ្នានោះទេ៕