Monday, September 22, 2025
Homeតារាខ្មែរឆ័យលី ដាឡែន ធ្វើខួបគម្រប់អាយុ៤០ឆ្នាំ អតីតប្ដីមិននាំកូនប្រុសចូលរួម

ឆ័យលី ដាឡែន ធ្វើខួបគម្រប់អាយុ៤០ឆ្នាំ អតីតប្ដីមិននាំកូនប្រុសចូលរួម

អ្នកមេម៉ាយឆ័យលី ដាឡែន បានធ្វើខួបកំណើតគម្រប់អាយុ៤០ឆ្នាំ នៅហាងវីហ្រេ្វន បឹងត្របែក កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ដោយជប់លៀង១៥តុ ផឹកស៊ីយ៉ាងសប្បាយរីកលរាយ។

ខណៈដែលមិត្តភក្ដិអ្នកសិល្បៈជាច្រើនបានសម្រុកគ្នាមកអបអរដាឡែន នោះ គេបែរជាមិនឃើញអតីតប្ដីនាង លោកឧត្តម ស៊ីដារ៉ា និងកូនប្រុសបង្ហាញមុខឡើយ បើទោះជាមុននេះ ដាឡែន បានអះអាងថា នាងនិងនិងលោកស៊ីដារ៉ា នៅរាប់អានគ្នាធម្មតាក៏ដោយ។

ឆ័យលី ដាឡែន បានឲ្យដឹងថា អតីតប្ដីនាងនិងកូនបុ្រស មិនបានមកចូលរួមទេ ព្រោះនៅខេត្ត។​ នាងនៅតែអះអាងថា រវាងនាងនិងប្ដីចាស់ នៅតែមានការរាប់អានគ្នាធម្មតាទេ ។

ដោយឡែក មិត្តភក្ដិរបស់ឆ័យលី ដាឡែន បានជូនពរឲ្យអ្នកមេម៉ាយកូន១រូបនេះ ឆាប់បានប្ដីថ្មី ខណៈដែលដាឡែន វិញថា នាងមានគេស្រលាញ់ដែរ ប៉ុន្តែដោយសារទើបលែងប្ដីថ្មីៗពេក អីចឹងមិនអាចយកប្ដីថ្មីភ្លាមៗ ឬរៀបការឆាប់ៗបានទេ។

ឆ័យលី ដាឡែន បានរៀបការជាមួយលោកឧត្តម ស៊ីដារ៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ហើយចំណងស្នេហាជាង៤ឆ្នាំ នាងទទួលបានកូនប្រុសម្នាក់ អាយុជាង៣ឆ្នាំ ដែលបានទៅលើប្ដីរបស់នាងជាអ្នកចិញ្ចឹម ក្រោយពេលពួកគេបានលែងលះគ្នាកាលពីឆ្នាំ២០១៩។

ឆ័យលី ដាឡែន ក្រោយធ្លាក់ខ្លួនមេម៉ាយ នាងបានងាកមករកស៊ីលក់ផលិតផលតាម Online ហើយនៅមុនចូលឆ្នាំខ្មែរនេះ នាងត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសកាណា តែម្នាក់ឯងផងដែរ។ នាងថា សម្រាប់គូស្នេហ៍ថ្មីមិនអាចកំណត់បានថា យកប្ដីអ្នកសិល្បៈដូចគ្នា ឬនៅក្រៅរង្វង់សិល្បៈទេ  ព្រោះពេលនេះនាងមិនទាន់រកបានប្រុសដែលត្រូវចិត្តឡើយ៕

RELATED ARTICLES