Wednesday, July 16, 2025
Homeព័ត៌មានជាតិសាត ស្រីពៅ ពីឆ្មបជំនាញ ក្លាយជាអគ្គនាយិកាក្រុមហ៊ុនផលិតផលរោគស្ត្រី

សាត ស្រីពៅ ពីឆ្មបជំនាញ ក្លាយជាអគ្គនាយិកាក្រុមហ៊ុនផលិតផលរោគស្ត្រី

កាលពីថ្ងៃទី09 ខែវិច្ឆិកា អ្នកស្រីសាត់ ស្រីពៅ ដែលត្រូវបានគេស្គាល់ថា គឺជាពេទ្យជំនាញផ្នែកសុខភាពស្ត្រី បានបើកសម្ពោធក្រុមហ៊ុនទ្រង់ទ្រាយធំរបស់ខ្លួនជាផ្លូវការ។ ការប្រកាសនេះ គឺបន្ទាប់ពីលោកស្រីបានចរាចរលក់ផលិតផលទឹកអនាម័យ និងសេរ៉ូមអនាម័យស្ត្រី ដែលជាឱសថ្នែកវេជ្ជសាស្ត្រជួយឱ្យស្ត្រី មិនត្រឹមតែជៀសផុតពីរោគឆ្លងផ្សេងៗប៉ុណ្ណោះទេ តែក៏ជាឱសថជំនួយផ្នែកស្បូនឱ្យស្ត្រីពិបាកមានកូន ងាយមានកូនប្រភេទនេះ ប្រមាណជាង១ឆ្នាំ លើទីផ្សាកម្ពុជា។

លោកស្រីសាត់ ស្រីពៅ ដែលជាពេទ្យឆ្មបក្នុងស្ថាប័នរដ្ឋមួយរូប បានលើកឡើងថា ដោយសារតែលោកស្រីតែងតែជួបអ្នកជំងឺជាស្ត្រីដែលមានបញ្ហាច្រើនផ្នែកមាត់ស្បូន និងបញ្ហាពិបាកមានគត៌ ជាដើម ទើបលោកស្រីឈានដល់ការប្រឹក្សាជាមួយនឹងអ្នកជំនាញ ហើយផលិតទឹកអនាម័យមួយប្រភេទ ដើម្បីចែកចាយជូនអ្នកជំងឺរបស់លោកស្រីប្រើ។ បន្តបន្ទាប់មក ក៏ឈានដល់ការជ្រើសរើសតំណាងចែកចាយ ដែលភាគច្រើន​គឺជាពេទ្យឆ្មប ដើម្បីជួយដល់ស្ត្រីភាគច្រើនដែលតែងតែមានបញ្ហាសុខភាពនោះ។ លទ្ធផលនេះមិនគ្រាន់តែជួយឱ្យក្រុមគ្រូពេទ្យរកចំណូលបានដូចមុខរបរ Online ដទៃទៀតប៉ុណ្ណោះទេ តែក៏ជួយឱ្យស្ត្រីដែលជាអតិថិជនជៀសផុតពីរោគស្ត្រី ជាពិសេស បញ្ហាមាត់ស្បូនដែលពិបាកឱ្យស្ត្រីមានកូននោះផងដែរ។

លោកស្រីថា ផលិតផលនេះមានការឆ្លងកាត់ដោយមន្ទីរពិសោធន៍ដោយក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល​ ដោយផ្ទាល់ ដោយផលិតផលរបស់លោកស្រីមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មេរោគ និងជួយឱ្យស្បូនស្ត្រីងាយនឹងចាប់មេជីវិតក្នុងការបង្កកំណើត ទើបជាហេតុធ្វើឱ្យផលិតផលរបស់លោកស្រី មានទីផ្សារខ្លាំងក្នុងរយៈពេល១ឆ្នាំចុងក្រោយ។

យ៉ាងណាក៏ដោយ លោកស្រីប្រកាសថា មិនផ្ដោតលើតំណាងចែកចាយនោះទេ ដោយផ្ដោតលើអ្នកពង្រឹងផ្នែកសុខភាពស្ត្រីដែលជាអ្នកឯកទេសផ្ទាល់ឱ្យជួយប្រឹក្សា និងមានបន្ទប់ថែទាំសុខភាព និងឱ្យធ្វើជាតំណាងចែកចាយឱ្យផលិតផលនេះច្រើនជាង។

លោកស្រីបានថ្លែងក្នុងថ្ងៃបើកសម្ពោធនោះ បន្តថា ក្រុមហ៊ុនទាំងមូលនឹងផ្ដោតតែលើកផលិតផលផ្នែកសុខភាពស្ត្រីប៉ុណ្ណោះ ដោយតំណាងចែកចាយរបស់លោកស្រី ក៏សុទ្ធសឹងតែជាក្រុមពេទ្យឆ្មប និងអ្នកមានឯកទេសផ្នែករោគស្ត្រីផងដែរ ដើម្បីជួយប្រឹក្សានូវរាល់បញ្ហារបស់ស្ត្រី ដោយមិនគ្រាន់តែលក់ផលិតផល ដើម្បីតែទីផ្សាតែមួយមុខឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រកាសសម្ពោធក្រុមហ៊ុននោះ ក៏មានការប្រគល់ពានពីអ្នកជំនាញក្នុងក្រសួងសុខាភិបាល ជូនដល់ក្រុមហ៊ុន លោកស្រីបញ្ជាក់ថា ផលិតផលរបស់លោកស្រីមានគុណភាពល្អផ្ដាច់គេ ផ្នែករោគស្ត្រីផងដែរ។ នៅក្នុងថ្ងៃនោះ ដូចគ្នាលោកស្រីផ្ទាល់ក៏មានការប្រគល់ជូននូវប័ណ្ឌសរសើរដល់អ្នកតំណាងឆ្នើមៗផងដែរ៕

RELATED ARTICLES