Sunday, July 27, 2025
Homeព័ត៌មានអន្តរជាតិនាយកដ្ឋានព្រហ្មទណ្ឌតុលាការកំពូលចេញដីកា​ចាប់​ខ្លួន​ លោកស្រី​យីងឡាក់

នាយកដ្ឋានព្រហ្មទណ្ឌតុលាការកំពូលចេញដីកា​ចាប់​ខ្លួន​ លោកស្រី​យីងឡាក់

នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយកាលពីថ្ងៃអង្គារបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីបទខកខានមិនបានបង្ហាញខ្លួនសម្រាប់សវនាការលើកដំបូងនៅក្នុងករណីដែលលោកស្រី និងមនុស្សប្រាំនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទពុករលួយផ្តល់មូលនិធិដល់កម្មវិធី Roadshow ឆ្នាំ ២០២០។នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារទី១៩ មេសា​២០២២។​

Ousted former Thai Prime Minister Yingluck Shinawatra speaks with members of Thai media as she arrives at the Supreme Court in Bangkok, Thailand on July 21, 2017. (Photo by Anusak Laowilas/NurPhoto via Getty Images)

តុលាការ​បាន​កំណត់​ថ្ងៃ​ទី​១៩ ខែ​មេសា សម្រាប់​សវនាការ​ដំបូង។ កាល​ពី​ថ្ងៃ​អង្គារ លោកស្រី យីងឡាក់ មិន​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ដោយ​មិន​បាន​បង្ហាញ​ហេតុផល​ល្អ ឬ​ដាក់​សំណើ​សុំ​ពន្យារ​ពេល​សវនាការ។ តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​នាង​តាម​មាត្រា ២៨ នៃ​ច្បាប់​ស្ដីពី​នីតិវិធី​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​កាន់​តំណែង​នយោបាយ ឆ្នាំ​២០១៧។

តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ចាប់​ពី​ម៉ោង និង ៣០​នាទី​ព្រឹក សម្រាប់​សវនាការ​បន្ទាប់។

លោកស្រីយីងឡាក់គឺជាជនជាប់ចោទទីមួយក្នុងសំណុំរឿងនេះដែលប្តឹងដោយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។

នៅក្នុងពាក្យបណ្ដឹង លោកស្រី យីងឡាក់ និងសហចុងចោទម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទបង្កការខូចខាតដល់ប្រទេសចំនួន 239.7 លានបាត តាមរយៈការជួយអោយក្រុមហ៊ុន Matichon និង Siam Sport ឈ្នះកិច្ចសន្យាដើម្បីអនុវត្តគម្រោងដោយវិធីសាស្ត្រជ្រើសរើសពិសេស ជាជាងការអំពាវនាវឱ្យមានការដេញថ្លៃត្រឹមត្រូវ។

លោកស្រីយីងឡាក់បានភៀសខ្លួនចេញពីប្រទេសថៃកាលពីខែសីហាឆ្នាំ២០១៧ដើម្បីគេចពីការដាក់ទណ្ឌកម្មជុំវិញគម្រោងសន្យាទិញស្រូវដែលបរាជ័យរបស់រដ្ឋបាលលោកស្រី។ លោកស្រី​ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ ជាមួយនឹងដីការចាប់ខ្លួនជាបន្តបន្ទាប់៕

RELATED ARTICLES