ថ្លែងទៅកាន់កងទ័ពនៅឯមូលដ្ឋានទ័ពអាកាស Hualien ឆ្នេរសមុទ្រភាគខាងកើតលោកស្រីប្រធានកោះតៃវ៉ាន់ធីសៃ អ៊ីងវេន(Tsai Ing-wen) បាននិយាយថាជំនាញប្រយុទ្ធ

របស់យោធារបស់តៃវ៉ាន់ឥឡូវនេះមានភាពចាស់ទុំ និងអាចប្រយុទ្ធបានប្រសើរជាងមុន។អរគុណចំពោះសមយុទ្ធរបស់កងទ័ពចិនម្តងហើយម្តងទៀតនាពេលថ្មីៗនេះដែលធ្វើអោយកងទ័ពកោះតៃវ៉ានកាន់តែមានបទពិសោធន៍ប្រយុទ្ធ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី ៦ខែកញ្ញាឆ្នាំ ២០២២។
លោកស្រីធីសៃបាននិយាយថា ស្ថានភាពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់នៅតែតានតឹង ហើយការគំរាមកំហែងរបស់មិនទាន់បាត់នៅឡើយទេ។
លោកស្រីបានបន្តថានៅពេលប្រឈមមុខនឹងបញ្ហាជាក់ស្តែង យោធាជាតិរបស់យើងបានឆ្លើយតបដោយស្ងប់ស្ងាត់ចំពោះចេតនារបស់សត្រូវក្នុងការឈ្លានពាន និងបានការពារសន្តិសុខរបស់ប្រទេសយ៉ាងម៉ឺងម៉ាត់។ខ្ញុំជឿថា បន្ទាប់ពីបេសកកម្មត្រៀមប្រយុទ្ធនេះជំនាញប្រយុទ្ធរបស់យោធាជាតិរបស់យើងកាន់តែមានភាពចាស់ទុំ ហើយកម្លាំងប្រយុទ្ធរបស់យើងកាន់តែមានឥទ្ធិពល។ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធ។អ្នករៀបចំកម្មវិធីបាននិយាយនៅថ្ងៃនេះថា តៃវ៉ាន់បានកំណត់ការការពារជាតិជាប្រធានបទសម្រាប់ទិវាជាតិ ១០តុលាឆ្នាំនេះ ជាមួយនឹងពាក្យស្លោក អ្នក និងខ្ញុំរួមគ្នាការពារទឹកដី និងការពារប្រទេស៕