Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​ទិញ​គ្រាប់​រ៉ុក្កែត និង​គ្រាប់​ផ្លោង​រាប់លាន​​ពី​កូរ៉េខាងជើង​

រុស្ស៊ី​ទិញ​គ្រាប់​រ៉ុក្កែត និង​គ្រាប់​ផ្លោង​រាប់លាន​​ពី​កូរ៉េខាងជើង​

យោងតាមកាសែតអាមេរិក New York Times ចេញផ្សាយកាលពីថ្ងៃអង្គារទី ៦ខែសីហា​ឆ្នាំ​២០២២​បានអោយដឹងថាប្រទេសរុស្ស៊ីបានបង្ខំចិត្តទិញសម្ភារៈយោធាពីប្រទេសកូរ៉េខាងជើងខណៈដែលទណ្ឌកម្មរបស់ពិភពលោកបានបង្អាក់សមត្ថភាពផ្គត់ផ្គង់អាវុធដល់កងកម្លាំងយោធារបស់ខ្លួន។

ការស៊ើបអង្កេតរបស់ចារកម្មអាមេរិកបានអោយដឹងថារុស្ស៊ីកំពុងទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង។

មន្ត្រីអាមេរិកម្នាក់បាននិយាយថាក្រៅពីគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីនិងគ្រាប់កាំភ្លើងធំរុស្ស៊ីត្រូវបានគេរំពឹងថានឹងព្យាយាមទិញឧបករណ៍កូរ៉េខាងជើងបន្ថែមទៀតនាពេលខាងមុខ។

លោកMasonClarkដែលដឹកនាំក្រុមរុស្ស៊ីនៅវិទ្យាស្ថានសិក្សាសង្គ្រាមបាន និយាយថាវិមានក្រឹមឡាំងគួរព្រួយបារម្ភថាខ្លួនត្រូវតែទិញអ្វីទាំងអស់ពីកូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជូនកម្មករសំណង់ទៅជួយកសាងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតរបស់ប្រទេស។

កាលពីសប្តាហ៍មុនទីក្រុងម៉ូស្គូត្រូវបានគេរាយការណ៍ថាបានទទួលការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកថ្មីពីប្រទេសអ៊ីរ៉ង់ជាលើកដំបូង។អ៊ីរ៉ង់និងកូរ៉េខាងជើងដែលជាប់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិចបានស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយទៅលើប្រទេសអ៊ុយក្រែនកាលពី ខែកុម្ភៈ៕

RELATED ARTICLES