Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ចូលទិវង្គត ព្រះអង្គម្ចាស់ឆាលស៍ទី៣ ស្នងរាជ្យបន្ត

ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ចូលទិវង្គត ព្រះអង្គម្ចាស់ឆាលស៍ទី៣ ស្នងរាជ្យបន្ត

ភ្លាមៗបន្ទាប់ពីម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ បានចូលទិវង្គតក្នុងជម្មាយុ៩៦វស្សាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រីយ៍គឺ ព្រះអង្គម្ចាស់ឆាលទី៣ (Charles​​​​ III) ព្រះជន្ម៧៣វស្សា បានឡើងស្នងរាជ្យគ្រប់គ្រងចក្រភពអង់គ្លេសដោយស្វ័យប្រវត្តិ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃសុក្រទី៩កញ្ញាឆ្នាំ​២០២២។​

យោងតាមសេចក្ដីថ្លែងការណ៍ចេញដោយបរមរាជវាំងកាលពីថ្ងៃទី៨ ខែកញ្ញាបានអោយដឹងថា ម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទីពីរបានសោយទិវង្គតក្នុងព្រះជន្មាយុ៩៦វស្សា បន្ទាប់ពីសោយរាជ្យ៧០ឆ្នាំហើយតាមច្បាប់អង់គ្លេស ព្រះអង្គម្ចាស់ឆាលដែលជារជ្ជទាយាទត្រូវ ឡើងគ្រងរាជ្យបន្ត។

ពិធីរាជាភិសេកផ្លូវការនឹងមិនធ្វើឡើងឆាប់ៗនេះទេ។

ម្ចាស់ក្សត្រី Elizabeth បានឡើងស្នងរាជ្យ​នៅខែកុម្ភៈ ឆ្នាំ ១៩៥២ ប៉ុន្តែមិនត្រូវបានគ្រងរាជ្យ​​​រហូតដល់ខែមិថុនាឆ្នាំ ១៩៥៣។ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរបានគ្រងរាជ្យកាលពីខែមិថុនាឆ្នាំ១៩៥៣ រយៈពេល១៦ខែបន្ទាប់ពីមហាក្សត្រ George VI បានចូលទិវង្គត

ព្រះអង្គម្ចាស់ឆាល បានក្លាយជាប្រធាននៃរដ្ឋCommonwealth ដែលជាសមាគមនៃប្រទេសឯករាជ្យចំនួន៥៦ និងមានប្រជាជនចំនួន២, ពាន់លាននាក់

និងជាប្រមុខរដ្ឋនៃប្រទេសចំនួន១៤ផ្សេងទៀត រួមទាំងប្រទេសអូស្ត្រាលីកាណាដានិងនូវែលសេឡង់មានព្រះរាជ បន្ទូលថាការសោយ ទិវង្គតគឺជាពេលវេលាដ៏សោកសៅបំផុតសម្រាប់ខ្ញុំព្រះអង្គផ្ទាល់ ក្រុមគ្រួសារ​ពលរដ្ឋអង់គ្លេសនិងប្រជាជនទូទាំងពិភពលោកផងដែរ។

មេដឹកនាំ​ពិភពលោក និង​ឥស្សរជន​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់ក្សត្រី បន្ទាប់ពីទទួលបានដំណឹងសោយទីវង្គត របស់ ម្ចាស់ក្សត្រី អេលីហ្សាបែតទី២មេដឹកនាំ​ពិភពលោក និង​ឥស្សរជន​សំខាន់ៗបាន​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយចំពោះម្ចាស់ក្សត្រីដែល​បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្មាយុ ៩៦ វស្សា។

អាមេរិកប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូបៃឌិនដែលធ្លាប់បានជួបព្រះអង្គ​ជាលើកដំបូង កាលពី ៤០ឆ្នាំមុនបានពណ៌នាថា ម្ចាស់ក្សត្រីបានដើរតួនាទីច្រើនជាងព្រះមហាក្សត្រ ហើយបានកំណត់សម័យមួយដ៏រុងរឿង។

ដោយចងចាំពីដំណើរទស្សនកិច្ចរបស់លោទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២១ក្នុងនាមជាប្រធានាធិបតី លោក បៃឌិនបាននិយាយថា ម្ចាស់ក្សត្រីបានទាក់ទាញយើងដោយប្រាជ្ញា ជំរុញយើងដោយសេចក្តីសប្បុរសនិងចែករំលែកដោយសប្បុរសជាមួយយើងនូវប្រាជ្ញា

បារាំង ប្រធានាធិបតីបារាំង លោកអេម៉ានូអ៊ែល ម៉ាក្រុង ក៏បានដឹកនាំមន្ត្រីរបស់ខ្លួនថ្វាយបង្គំជាមួយនឹងការចងចាំ ថាម្ចាស់ក្សត្រីមានចិត្តសប្បុរសនិងជា មិត្តដ៏ល្អ​របស់ប្រទេសបារាំង។

ចិន ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក៏បានផ្តល់ ការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនអង់គ្លេស បន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រីដោយបន្ថែមថាការសោយទិវង្គតរបស់ទ្រង់គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនអង់គ្លេស។

អាល្លឺម៉ង់ ឥណ្ឌា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសម្តែងការគោរពចំពោះ ការលេងសើចដ៏អស្ចារ្យរបស់ព្រះមហាក្សត្រិយានី ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្តេជ្ញាចិត្តរបស់អង្គ​ចំពោះការផ្សះផ្សាអាល្លឺម៉ង់អង់គ្លេស បន្ទាប់ពីភាពរន្ធត់នៃសង្គ្រាមលោកលើកទី 2 នឹងនៅតែមិនអាចបំភ្លេចបាន។

នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្រ្ទ​​ម៉ូឌីបានរំលឹកឡើងវិញនូវ កិច្ចប្រជុំគួរឱ្យចងចាំរបស់គាត់ជាមួយព្រះអង្គ ក្នុងអំឡុងពេលទស្សនកិច្ចពីរនៅចក្រភពអង់គ្លេស។លោក​បាន​សរសេរ​លើ Twitter ថា ខ្ញុំ​នឹង​មិន​អាចបំភ្លេចពី​ភាព​កក់ក្ដៅ និង​ចិត្ត​សប្បុរស​របស់​អង្គ​ឡើយ៕

RELATED ARTICLES