Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន​រកឃើញ​រណ្តៅសាក​សព​ជាង៤០០ ខណៈអាមេរិកបន្ថែមជំនួយយោធា

អ៊ុយក្រែន​រកឃើញ​រណ្តៅសាក​សព​ជាង៤០០ ខណៈអាមេរិកបន្ថែមជំនួយយោធា

ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសុក្រថាអាជ្ញាធរអ៊ុយក្រែនបានរកឃើញផ្នូរសាកសពចំនួន៤៤០ នៅឯកន្លែងបញ្ចុះសពដ៏ធំមួយនៅ តំបន់Izium ដែលជាទីក្រុងភាគខាងកើតទើបនឹងដណ្តើបានត្រលប់មកវិញពីកងកម្លាំងរុស្ស៊ី។

ជាមួយគ្នានេះដែរ​​​នៅមុននេះបន្តិច ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិស្គីបាននិយាយថា អ្នកកាសែតអ៊ុយក្រែន និងអន្តរជាតិបានមើលឃើញជាក់ស្តែងនូវអ្វីដែលត្រូវបានគេរកឃើញ។យើងចង់ឱ្យពិភពលោកដឹងពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលការកាន់កាប់របស់រុស្ស៊ីបាននាំឱ្យមានបញ្ហាបែបនេះ។

លោកបាននិយាយនៅក្នុងសុន្ទរកថារបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះការស្លាប់នៅទីនោះនិងនៅក្នុងទីក្រុងផ្សេងទៀតដែលសាកសពជាច្រើនត្រូវបានគេរកឃើញ។

Iziumត្រូវបានទទួលរងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្សីក្នុងខែមេសាហើយទីក្រុងនេះដែលស្ថិតនៅ ជិតព្រំដែនរវាងតំបន់KharkivនិងDonetskបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់យោធាឈ្លានពានក្នុងអំឡុងពេល ប្រាំខែនៃការកាន់កាប់។កងកម្លាំងអ៊ុយក្រែនបានដណ្តើមកាន់កាប់ទីក្រុងមកវិញកាលពីថ្ងៃសៅរ៍ ដោយបានផ្តល់ការវាយប្រហារជាយុទ្ធសាស្ត្រដល់ការវាយលុកយោធារបស់រុស្ស៊ីនៅភាគខាងកើត។

ពីសប្តាហ៍អាមេរិកផ្តល់ជំនួយយោធាអោយអ៊ុយក្រែនជាង១ពាន់លានដុល្លារ

លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនជំនួយផ្នែកយោធាចំនួន៦០០ លានដុល្លារបន្ថែមទៀតអោយអ៊ុយក្រែន លើកញ្ចប់ថវិកាចំនួន៦៧៥លានដុល្លារដែលបានប្រកាសកាលពីសប្តាហ៍មុន ភ្លាមៗសេតវិមានមិនបានបញ្ជាក់ថាតើការចំណាយចុងក្រោយនេះនឹងមានអ្វីនោះទេ

មន្ទីរបញ្ចកោណបានបំភ្លឺក្រោយមកថា កញ្ចប់ជំនួយចុងក្រោយបង្អស់នឹងរួមបញ្ចូលគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ (HIMARS)រាប់ពាន់គ្រាប់ សម្រាប់កាំភ្លើងធំ១០៥ និង១៥៥មីល្លីម៉ែត្រ រ៉ាដាប្រឆាំងកាំភ្លើងធំនិងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក។ វាក៏នឹងរួមបញ្ចូលផងដែរនូវគ្រាប់មីនប្រឆាំងមនុស្ស អាវុធធុនតូចនិងគ្រាប់រំសេវក៏ដូចជាវ៉ែនតាសម្រាប់មើលពេលយប់ និងឧបករណ៍សម្រាប់អាកាសធាតុត្រជាក់ផងដែរ។

RELATED ARTICLES