Monday, July 7, 2025
Homeសង្គម និងជីវិតលោកស៊ុន ចាន់ថុល ចុះសួរសុខទុក្ខភរិយាអធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត

លោកស៊ុន ចាន់ថុល ចុះសួរសុខទុក្ខភរិយាអធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត

ស្ទឹងត្រែង ៖ ក្នុងឱកាសធ្វើដំណើរទៅរង់ចាំទទួលព្រះអគ្គិជ័យកីឡា ត្រឡប់មកប្រទេសកម្ពុជា វិញ នៅខេត្តស្ទឹង ត្រែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៦ ខែមេ សា ឆ្នាំ២០២៣ បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងនាំគណប្រតិភូ​ ទៅទស្សនកិច្ចផ្ទះចាស់ ដែលលោកតា​ ស៊ីន ស៊ីសាមុត​ ធ្លាប់បានរស់នៅ និង ដើមមៀនដែលលោកតាបានដាំ មានអាយុជិត១០០ឆ្នាំ។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន នាំយកថវិកា និងភេសជ្ជៈមួយចំនួន ជូនដល់លោកយាយ។

សូមរម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នា ពេលដែលលោកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំ រៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌​ “ពេលវេលាដែលត្រូវតបស្នង” វិភាគទានចំពោះអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងបានរៃអង្គាសថវិកា ដើម្បី ជួយដល់ក្រុមគ្រួសារលោកយាយជាភរិយាលោកស៊ីន ស៊ីសាមុត។ ថវិកាដែលទទួលបានពីសប្បុរសជននេះ បានជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារបាន មួយកម្រិតផងដែរ៕

RELATED ARTICLES