Monday, July 7, 2025
Homeសង្គម និងជីវិតកាត់ឆ្វៀលដីកប់ខ្មោច  ជនជាតិព្នង ១០០គ្រួសារ តវ៉ា

កាត់ឆ្វៀលដីកប់ខ្មោច  ជនជាតិព្នង ១០០គ្រួសារ តវ៉ា

មណ្ឌលគិរី ៖ ក្រុមប្រជាពលរដ្ឋជិត ១០០គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិច “ព្នង” បានផ្ទុះការ តវ៉ាប្រ ឆាំងដាច់ខាត និងសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរ និងមន្ត្រីសុរិយោដី ដែលគប់គិតគ្នាជាប្រព័ន្ធ ក្នុងការ ចុចម៉ាស៊ីន GPS បាញ់ក្តោបវាស់វែងយកដីព្រៃកប់ខ្មោច ព្រៃអារក្យអ្នកតា រួមនិងដីព្រៃសហគមន៍របស់រដ្ឋ ប្រមា ណជាង ១០០០ហិកតារ ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ធ្វើជាកម្មសិទ្ធិឯកជន។

តាមការបញ្ជាក់ពីសហគមន៍ជនជាតិដើមភាគតិចព្នង បានអះអាងប្រាប់អ្នកយកព័ត៌មាន​ ពេលផ្ទុះការតវ៉ា កាល ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ថា មន្ត្រីឃុំរយ៉ ស្រុកកោះញែក រួមនិងមន្ត្រីសុរិយោដីស្រុក ខេត្តផងដែរ បានកាត់ ឆ្វៀលដីឱ្យទៅបុគ្គលអ្នកមានអំណាច មានលុយកាក់ ដែលពួកគាត់បានឃើញឈ្មោះក្នុងបញ្ជីបិទប្រកាស ចំនួន ៣១ឈ្មោះ។ ក្នុងចំណោមនោះ រួមមានឈ្មោះលោកមេឃុំរយ៉ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកផាន ប៊ុនធឿន មេ បញ្ជាការសឹករងស្រុកកោះញែក និងសាច់ញាតិ បក្ខពួកដទៃទៀត ដែលពុំមែនជាអ្នកភូមិផងនោះ។

ក្នុងករណីនេះ សហគមន៍ជនជាតិដើមភាគតិច “ព្នង” សូមស្នើយ៉ាងទទូចដល់លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី ជាពិសេស សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ទប់ ស្កាត់រក្សាដីព្រៃខាងលើ ទុកជាសម្បត្តិរដ្ឋ។

លោកស្រើម ចូញ លោកក្រេះ ក្លេត លោកប្រង់ ណច តំណាងសហគមន៍ជនជាតិដើមភាគតិច “ព្នង” បានលើក ឡើងដូចៗគ្នាថា ដីព្រៃសម្រាប់កប់ខ្មោច ត្រង់ចំណុចភ្នំក្រុំ រួមនិងដីព្រៃសហគមន៍ ចំណុចភ្នំចុងក្រែង ដីព្រៃចំ ណុចច្រប់ពុលពត សរុបជាង ១០០០ហិកតារ ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ត្រូវបានមន្ត្រីសុរិយោ ដីស្រុកកោះញែក និងខេត្ត ប្រើម៉ាស៊ីន GPS បាញ់ក្តោបវាស់វែង កាត់ឆ្វៀលឱ្យទៅអ្នកមានលុយ និងអ្នកមាន អំណាច យ៉ាងអនាធិបតេយ្យ ដែលករណីនេះ ធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដីអាស្រ័យផល ជាច្រើនឆ្នាំ របស់ជនជាតិដើមភាគតិច “ព្នង” ដែលនៅក្បែរផ្ទះ មានដំណាំស្រាប់ មន្ត្រីជំនាញមិនវាស់ វែងឬ ចេញប្លង់ឱ្យទេ ដោយថា “ជាដីព្រៃរបស់រដ្ឋ”។ ស្រាប់តែស្ងាត់ៗ បែរជាមន្ត្រីជំនាញសុរិយោដីបានចុចម៉ាស៊ីន GPS វាស់វែងដីព្រៃសហគមន៍របស់រដ្ឋ ត្រង់ចំណុចខាងលើ ដែលជាព្រៃស្រោង មកអង្កន់ ពុះចែកឱ្យទៅបុគ្គល អ្នក មានលុយនិងមានអំណាច យ៉ាងគឃ្លើនទៅវិញ។

បើតាមតំណាងសហគមន៍ ពួកគាត់ទើបនិងភ្ញាក់ផ្អើលនៅពេលឃើញការបិទប្រកាស ហើយភ្លាមៗនោះដែរ ពួកខ្លួនបានតវ៉ា និងធ្វើបណ្តឹងទប់ស្កាត់ជាច្រើនសន្លឹក តាមលេខរៀងក្បាលដីនីមួយៗ ដែលបានវាស់គ្រប លើដីអាស្រ័យផលរបស់ពួកគាត់ ជាពិសេសគឺដីព្រៃសហគមន៍តែម្តង។ ប៉ុន្តែរាល់បណ្តឹងពួកគាត់ ត្រូវបាន មន្ត្រីនៅកន្លែងបិទប្រកាស សាលាឃុំរយ៉ សុរិយោដីស្រុកកោះញែក រួមនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ទាត់ចោល បដិសេធមិនទទួល ហើយក៏មិនដោះស្រាយឱ្យដែរ ជាហេតុ នាំឱ្យសហគមន៍ជនជាតិដើមភាគតិច “ព្នង” សម្តែងការឈឺចាប់និងហួសចិត្តជាខ្លាំង។

តំណាងសហគមន៍ បន្តថា ដីព្រៃកប់ខ្មោច ដីព្រៃអ្នកតា ត្រង់ចំណុចខាងលើ គឺជនជាតិដើមភាគតិច “ព្នង” ពួក គាត់មានជំនឿខ្លាំងណាស់ ដោយគោរពប្រតិបត្តិ ថែរក្សារហូតមក។ ក្នុងនោះ បើគេយកធ្វើជាកម្មសិទ្ធិ បាន សម្រេចមែន ហើយឈូសឆាយព្រៃអ្នកតា នឹងធ្វើឱ្យអ្នកភូមិ កើតជំងឺតម្កាត់ មើលមិនជា ឈឺស្លាប់តកូនតចៅ មិនខានឡើយ។ ហេតុនេះទើបពួកគាត់ប្រឆាំងដាច់ខាតចំពោះការយកដីព្រៃសហគមន៍ ទៅកាត់ឆ្វៀលឱ្យក្លាយ ជាកម្មសិទ្ធិឯកជននោះ។ តំណាងសហគមន៍ បញ្ជាក់ទៀតថា បុគ្គល ៣១ឈ្មោះ ដែលត្រូវទទួលបានដីព្រៃសហ គមន៍ ជាង១០០០ហិកតារ នោះ សុទ្ធសឹងជាមន្ត្រីអ្នកមានអំណាច និងមានលុយ ដោយភាគច្រើនមិនមែន ជាអ្នក ភូមិនៅទីនេះទេ។  ប៉ុន្តែក្នុងនោះក៏មានលោកប៉ិល ឌិត មេឃុំរយ៉ ក្រុមប្រឹក្សាឃុំរយ៉ ស្មៀនឃុំរយ៉ លោកផាន ប៊ុន ធឿន មេបញ្ជាការសឹករងស្រុកកោះញែក រួមនិងសាច់ញាតិ បក្ខពួក ដោយម្នាក់ៗទទួលបានដីព្រៃ ទំហំចន្លោះពី៥ ទៅ៥០ហិកតារ។

ជុំវិញករណីខាងលើ  «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបានទេ កាលពីម្សិលមិញ។ យ៉ាង ណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES