ប្រធានាធិបតីអាមេរិកលោក ចូ បៃ ដិនបាននិយាយកាលពីថ្ងៃអង្គារ ទី៨ សីហា ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីដោយសារតែប្រទេសនេះចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងក្លាយជាដៃគូដ៏សំខាន់។

នៅក្នុងសុន្ទរកថាពីក្រុង Albuquerque រដ្ឋNew Mexico លោក ចូបៃដិននបានបញ្ជាក់បំណងចង់បំពេញទស្សនកិច្ចនៅវៀតណាមដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។
នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងនូវបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងប្រទេសចិនដែលមានការអះអាងកាន់តែខ្លាំងឡើង។លោកBlinkenបានបង្ហាញពីក្តីសង្ឃឹមនៅពេលនោះថាវាអាចកើតឡើងនៅក្នុងសប្តាហ៍ឬខែខាងមុខ។ទោះមិនមានកាលបរិច្ឆេទច្បាស់លាស់បបែបណាក្តី ប្រធានាធិបតីអាមេរិកអាចនឹងយកឱកាសណាមួយ ក្នុងអំឡុងពេលចូលរួមប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្នុងខែកញ្ញាដើម្បីធ្វើទស្សនកិច្ចនៅវៀតណាម។
ក្រសួងការពារជាតិអាមេរិកបាននិយាយដោយបើកចំហថាពួកគេចង់ជំរុញការផ្គត់ផ្គង់សម្ភារៈយោធាដល់ប្រទេសវៀតណាម រហូតមកដល់ពេលនេះត្រូវបានកំណត់យ៉ាងទូលំទូលាយចំពោះកប៉ាល់ការពារឆ្នេរសមុទ្រ និងយន្តហោះហ្វឹកហ្វឺន។
កិច្ចព្រមព្រៀងយោធា ជាមួយអាមេរិក ប្រឈមមុខ នឹងឧបសគ្គ ដែលអាចកើតមានក្នុងនោះរួមទាំងលទ្ធភាព ដែលពួកគេត្រូវបានសមាជិកសភាអាមេរិករិះគន់លើកំណត់ត្រាសិទ្ធិមនុស្សរបស់វៀតណាម។
រដ្ឋមន្ត្រី ការបរទេសចិនបំពេញទស្សនកិច្ចប្រទេសអាស៊ាន៣

ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី (Wang Yi )នឹងមកបំពេញទស្សនកិច្ចប្រទេស៣នៅអាស៊ានគឺសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជាក្នុងសប្តាហ៍នេះខណៈទីក្រុងប៉េកាំងកំពុងស្វែងរកការកសាងទំនាក់ទំនងនៅក្នុងតំបន់។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកវ៉ាងដែលបានវិលត្រឡប់មកកាន់តំណែងកាលពីខែមុនបន្ទាប់ពីការបាត់ខ្លួនលោកQinGangនឹងធ្វើដំណើរទៅកាន់ប្រទេសទាំងបីចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។
ក្រសួងការបរទេសបាននិយាយថាប្រទេសចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបីតាមរយៈដំណើរទស្សនកិច្ចនេះ ៕