Tuesday, July 29, 2025
Homeព័ត៌មានអន្តរជាតិអ្នកគាំទ្របក្សឆ្ពោះទៅមុខ ប្រឆាំងដាច់ខាត មិនអោយ មេដឹកនាំ បោះឆ្នោតឲ្យបក្សភឿថៃ

អ្នកគាំទ្របក្សឆ្ពោះទៅមុខ ប្រឆាំងដាច់ខាត មិនអោយ មេដឹកនាំ បោះឆ្នោតឲ្យបក្សភឿថៃ

យោងតាមសមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សឆ្ពោះទៅមុខបានឲ្យដឹងថាអ្នកគាំទ្ររបស់ខ្លួនភាគច្រើនបានប្រឆាំងនឹងការបោះឆ្នោតឱ្យគណបក្សភឿថៃក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ។

គណបក្សនេះបានដកស្រង់លទ្ធផលនៃការស្ទង់មតិផ្ទៃក្នុងដែលធ្វើឡើងដោយសមាជិកសភាបានបង្ហាញថាយ៉ាងហោចណាស់៩៥%នៃអ្នកគាំទ្ររបស់ខ្លួនមិនគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃនៅក្នុងការបោះឆ្នោតសភាខាងមុខនេះទេ។

ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃ ដឹកនាំដោយលោក ស្រីPaetongtarn Shinawatra ដែលជាកូនស្រីរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរទៅការិយាល័យកណ្តាលរបស់MFPកាលពីថ្ងៃពុធ ដើម្បីស្វែងរកការ គាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោកស្រេតថា ថាវីស៊ីនក៏ លោក ស្រីPaetongtarn Shinawatra ផងដែរ។នៅក្នុងជំនួបនោះមេដឹកនាំឆ្ពោះទៅមុខមិនបានផ្តល់ចម្លើយទេដោយនិយាយថាពួកគេកំពុងរង់ចាំមតិកែលម្អបន្ថែមទៀតពីប្រជាជនដែលបានផ្តល់ឱ្យគណបក្សច្រើនជាង១៤ លានសន្លឹកនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។

ក្រៅពីគណបក្សភូមិចៃថៃដែលលមាន៧១អាសនៈកាលពីល្ងាចថ្ងៃពុធទី៩ខែសីហាឆ្នាំ២០២៣គណបក្សភឿថៃបាននាំយកគណបក្សនយោបាយតូចៗចំនួនប្រាំមួយបន្ថែមទៀតចូលទៅក្នុងសម្ព័ន្ធភាពរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយបានបង្កើនចំនួនអាសនៈសភាសរុប ២២៨។ គណបក្សផ្សេងទាំង៦នោះរួមមានPrachachart (៩អាសនៈ), Pheu Thai Ruam Palang (២), Charthaipattanakla (២ អាសនៈ), Seri Ruam Thai (១ អាសនៈ), Palang Sangkhom Mai (១ អាសនៈ) និងគណបក្ស Thongtee Thai (១ អាសនៈ)

កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាក្នុងបញ្ជីបក្ស MFP លោក Wiroj Lakkhanaadisorn បានសរសេរនៅលើ Facebook ថា គណបក្សមិនត្រូវបោះឆ្នោតតាមរបៀបដែលគម្រោង រដ្ឋាភិបាលថ្មីបើកទ្វារទទួលគណបក្ស មរតកនៃរបបផ្តាច់ការដែលសំដៅលើ គណបក្សPalang Pracharath (PPRP) ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon និង United Thai Nation (UTN) ដែលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចារ ធ្លាប់ធ្វើជាប្រ ធានទីប្រឹក្សា។

ក្រុមអាវក្រហមនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ប្រឆាំងភឿថៃ

ជាមួយគ្នានេះដែរក្រុមអាវក្រហមដែលអ្នកគាំបក្សភឿថៃខ្លួនឯងភាគច្រើនក៏សម្តែងការមិនពេញចិត្តដែរនៅពេលបក្សរបស់ខ្លួនបានទៅចាប់ដៃជាមួយគណបក្សភូមិចៃថៃដែលមាន៧១អាសនៈរួមជាមួយនឹងបក្សតូចៗ៦ផ្សេងទៀតដែលសរុបបានតែ ២២៨អាសនៈ។

មេដឹកនាំរណសិរ្យរួបរួមអាវក្រហមសម្រាប់ប្រជាធិបតេយ្យ បាននិយាយថា ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃ អាទិត្យ ដើម្បីប្រឆាំងទៅនឹងការផ្លាស់ប្តូរជំហររបស់បក្សទៅចាប់ដៃជាមួយភូមិចៃថៃ។ពួកគេបាននិយាយថានឹងដុតអាវក្រហមចោលដែលពួកគេបានអស់ជាង២០ឆ្នាំកន្លងមកនេះ។គោលជំហររបស់ ពួកគេនៅតែចង់ឲ្យបក្សភឿថៃចាប់ដៃជាមួយគណបក្សឆ្ពោះទៅមុខដែលដឹកនាំដោយលោកភីតា៕

RELATED ARTICLES