Saturday, July 5, 2025
Homeសង្គម និងជីវិតភ្ញៀវទេសចរខ្មែរ និងបរទេស សោកស្តាយដំរី សំបូរ

ភ្ញៀវទេសចរខ្មែរ និងបរទេស សោកស្តាយដំរី សំបូរ

ខេត្តមណ្ឌលគិរី : បន្ទាប់ពីទទួលបានព័ត៌មានថា ដំរីញី មួយក្បាល ឈ្មោះ សំបូរ បានលាចាកលោក កាល ពីវេលាទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងអាយុ ៦៣ឆ្នាំមក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយសារដំរីដ៏ស្លូតនេះ បានបម្រើយ៉ាងសកម្មក្នុង វិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ជាច្រើនឆ្នាំ រហូតកេហៅវាថា «ដំរីវត្តភ្នំ» ទៀតផង ហើយប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើន សុទ្ធតែមាន អនុស្សាវរីយ៍ជាមួយ ដំរីនេះ ប៉ុន្តែដំរីនេះ បានចូលនិវត្តន៍ ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីចាស់ជាងគេ នៅកម្ពុជា ដែលបានរស់រួចជីវិត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ។

ដំរី សំបូរ អាយុ៦៣ឆ្នាំ បានរស់នៅក្រោមការមើលថែរបស់អង្គការថែរក្សាសត្វដំរីស្រុក (Elliy) ដែលមានទីតាំង នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅក្នុងវ័យចូលនិវត្តន៍។

OLYMPUS DIGITAL CAMERA

ដំរីទេសចរណ៍ សំបូរ បានស្លាប់កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរីដែលជា កន្លែងចូល និវត្តន៍ចុងក្រោយរបស់វា។ មូលហេតុនៃការស្លាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឲ្យសុខភាពចុះទ្រុឌ ទ្រោមខ្លាំង រយៈពេលមួយខែចុងក្រោយនេះ៕

RELATED ARTICLES