Wednesday, July 2, 2025
Homeសង្គម និងជីវិតតាពោះម៉ាយ៧៣ រៀបការមេម៉ាយ៤៧

តាពោះម៉ាយ៧៣ រៀបការមេម៉ាយ៤៧

ខេត្តកំពង់ធំ ៖ បុរសពោះម៉ាយម្នាក់ មានវ័យដល់ទៅ៧៣ឆ្នាំ ទៅហើយ នៅតែមានមន្តស្នេហ៍អាចទាក់ ចិត្តអ្នកមេម៉ាយម្នាក់ វ័យ៤៧ឆ្នាំ ឱ្យលង់ស្នេហ៍ រហូតដល់ព្រមដឹកដៃគ្នាចូលរោងការ ផ្អើលភូមិ។ពិធីមង្គលការនេះ បានប្រារព្ធឡើងនៅផ្ទះខាងស្រី ស្ថិតនៅក្នុងភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានភ្ញៀវកិត្តិយស សាច់ញាតិ ព្រមទាំងអ្នកស្រុកភូមិ ចូលរួមយ៉ាងកុះករ។

សាមីខ្លួនកូនប្រុស មានឈ្មោះតាសេន អាយុ៧៣ឆ្នាំ ជាបុរសពោះម៉ាយ មានលំនៅក្នុងឃុំព្រៃតាហ៊ូ ស្រុកស្ទឹង សែន។ ចំណែកកូនស្រី មានឈ្មោះយឹម រ៉ឹម អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានលំនៅក្នុងភូមិព្រៃតាហ៊ូ ឃុំព្រៃតា ហ៊ូ ស្រុកស្ទឹងសែន។

តាមប្រភពសាច់ញាតិខាងស្រី បានឲ្យដឹងថា គូស្នេហ៍វ័យចំណាស់ដែលដឹកដៃគ្នាចូលរោងការនេះ គឺស្រឡាញ់ គ្នាដោយចិត្តនិងចិត្ត ជាស្នេហាផ្អែមស្អិត មិនចាញ់កំលោះក្រមុំក្មេងៗហើឡើយ តែពួកគាត់មិនរំលងប្រពៃណីទេ ទោះបីសុទ្ធតែពោះម៉ាយ មេម៉ាយ ក៏ត្រូវឆ្លងកាត់ពិធីរៀបការ តាមប្រពៃណី ហើយខាងស្រី និងខាងប្រុស រស់ នៅក្នុងភូមិជាមួយគ្នា។

ប្រភពដដែល បន្តថា ខាងប្រុស ជាបុរសពោះម៉ាយ ៥ឆ្នាំមកហើយ មានកូន ៨នាក់ ។ ចំណែកខាងស្រី ក៏ជាស្ត្រីមេម៉ាយ ៣ឆ្នាំមកហើយដែរ និងមានកូន៤នាក់ ។

ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា គូស្នេហាវ័យចំណាស់នេះ ស្រឡាញ់គ្នាដោយចិត្តនិងចិត្ត មិនបានសម្លឹង ឃើញទ្រព្យសម្បត្តិអ្វីនោះទេ ព្រោះជីវភាពពួកគាត់ទាំងសងខាង មិនធូរធារអីទេ គ្រាន់តែល្មមមួយរស់ៗ លុះព្រមព្រៀងយកគ្នាជាគូជីវិតហើយ ក៏សម្រេចដឹកដៃគ្នារៀបការផ្អើលភូមិតែម្តង ដោយពួកគាត់ថា ទោះបី ជាយ៉ាងណាក៏គ្រាន់បានជាគ្នា ព្រោះវ័យចាស់ទៅហើយ បើពឹងកូនចៅ ក៏មិនដូចប្តីប្រពន្ធឯងនោះទេ តែពុំដឹងថា ការងារយប់ព្រលប់ ខាងប្រុសអាចស្ទុះរួចឬអត់ ។ ចំណែងខាងស្រី វ័យប៉ុណ្ណេះ មិនទាន់រួញស្វិតទេ ល្មមតែ តាគ្រឺតក្នាញ់ ស្រឡាញ់ពេញចិត្ត នែបនិត្យផ្តាំចាស់មិនខាន៕

RELATED ARTICLES