Wednesday, July 2, 2025
Homeសង្គម និងជីវិតព្រះអង្គចន្ទមុនី បំភ្លឺពីផ្លិតនិងឈើច្រត់ ប្រាប់បាលី មន្ត បន់សុំអ្វីបានដូចបំណង

ព្រះអង្គចន្ទមុនី បំភ្លឺពីផ្លិតនិងឈើច្រត់ ប្រាប់បាលី មន្ត បន់សុំអ្វីបានដូចបំណង

ភ្នំពេញ ៖ ព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែល ពុទ្ធបរិស័ទជាច្រើន គោរពជឿថាជាអ្នកមានបុណ្យ និងជាលោកឪសួង ទី២ ទេវតាដើរដី មានបារមីពូកែ ដោយ គ្រាន់តែប្រើផ្លិតបក់ និងឈើច្រត់នោះ បានបកស្រាយបញ្ជាក់ថា ការដែលព្រះអង្គប្រើផ្លិតបក់ ដោយសារតែ ពុទ្ធបរិស័ទមានចំនួនច្រើន រាប់ម៉ឺននាក់ មិនអាចសូត្រផ្លុំបានទេ។ ចំណែកឈើច្រត់ដែលព្រះអង្គប្រើនោះ ក៏មិន មែនជាវត្ថុពូកែអីទេ គ្រាន់តែជាឈើច្រត់ធម្មតា ដែលព្រះអង្គប្រើសម្រាប់ពេលនិមន្តក្នុងព្រៃ ពេលយប់ព្រលប់ បង្ការក្រែងប៉ះអន្ទាក់ អន្លង់ ឬសត្វពស់ តែប៉ុណ្ណោះ។

ជាមួយនេះ ដោយសារមានជំនឿពីពុទ្ធបរិស័ទជាច្រើន ថាព្រះអង្គមានបារមីពូកែនោះ ព្រះអង្គបានប្រាប់នូវបាលី មន្ត សម្រាប់សូត្រសែក សុំសេចក្តីសុខ ឬបន់ស្រន់ ប្រាថ្នាអ្វីៗ បានសម្រេចដូចបំណង ផងដែរ។

ព្រះធម្មវនវាសី ចន្ទមុនី មានថេរដីកាថា “… ហេតុអីបានខ្ញុំករុណា កាន់ផ្លិតបក់? មិនមែនផ្លិតហ្នឹងពូកែទេតាម ពិតទៅ បើគេសូត្រធម៌ គេសូត្របរិត្ត សូត្របាលីបាគូអី គេត្រូវការផ្លុំ ផ្លុំអ៊ីចឹងទៅឱ្យវាពូកែ ដល់ខ្ញុំករុណា បើម្នាក់ ពីរនាក់ ចេះតែផ្លុំទៅ ដល់ ១ម៉ឺន ២ម៉ឺននាក់ មិនដឹងផ្លុំម៉េចទេ ក៏បក់ផ្លិតទៅ នឹកឃើញថា ឱ្យតែខ្យល់មាន មាត់ នៅតែភាវនា សូមឱ្យសេចក្តីប្រាថ្នាលោកសម្រេចទៅ អ៊ីចឹងបានជាដើមហេតុបក់ផ្លិតហ្នឹង មិនមែនពូកែដោយ ផ្លិតហ្នឹងទេ។ មួយទៀតឈើច្រត់ ខ្ញុំករុណា ពីដើមនៅព្រៃ ហើយដើរព្រៃ យប់ថ្មើរហ្នឹង ជួនកាលនៅដើរ ដល់ យប់មួយនោះ ដើរៗទៅ ជាន់អន្ទាក់ជ្រូក អន្ទាក់គេដាក់ជ្រូកព្រៃនោះ កាលណាជាន់ទៅ វាគ្រលាស់ខាំគ្រឹបហ្នឹង មកដាច់ជើងជ្រូកហ្នឹងហើយ ជាប់ហ្នឹងហើយ ហើយដល់ខ្ញុំករុណា វាងងឹតៗ ដើៗទៅវាជាន់ភ្លឹបនឹងអាអន្ទាក់ ជ្រូកហ្នឹង គិតថាដាច់ជើងផងទេ តែវាអត់អីៗ នឹកឃើញថា ទេអ៊ីចឹងរកវិធីសាស្ត្រណា ដើរព្រៃទៅ វាមិនជាន់ អន្ទាក់ ជាន់បន្លា នឹកឃើញឈើច្រត់ហ្នឹង គ្រាន់ចង្អុលនៅមុខៗៗហ្នឹងទៅ បើវាមានអន្ទាក់ វាគ្រលាស់មុន បើវាមានអន្លង់ វាប្រាប់យើងមុន ក៏កាន់ឈើហ្នឹងតាំងពីហ្នឹងមក។ ហ្នឹងជាដើមហេតុប្រើឈើច្រត់ និងផ្លិត តែអ្វី ដែលពូកែហ្នឹង គឺគេខំសូត្រឯណេះទេ ហើយខ្ញុំករុណា ខំព្យាយាមសូត្រឱ្យគ្រប់គ្នាហ្នឹងឯង ដោយមេត្តាខ្លះ ដោយមន្តខ្លះ សូមឱ្យលោកទាំងឡាយ មានក្តីសុខ ប្រាសចាកទុក្ខ ប្រាសចាកការឈឺចាប់ សូមទេវតាតាម ថែរ ក្សាការពារដល់ឥឡូវនេះ លោកទាំងឡាយ អាចជាអ្នកខ្លះបានផលពីហ្នឹង ដោយប្រការណា ត្រង់ណា ចំណុច ណា ខ្ញុំម្ចាស់អត់បានទៅសម្ភាសន៍ ទៅសួរនាំអីទេ ឃើញតែគេមកអ៊ូៗអ៊ីចឹងទៅ ជួបបានខ្លះ អត់ខ្លះទៅ។ មិញនៅអន្លង់វែង ប្រហែលជា ជិត១០ម៉ឺននាក់ ទៅតាំងពីម៉ោង២ ទើបរួចមិញ ដល់មកដល់វត្តនេះ គិតថាអស់ មនុស្សហើយយ៉ាង បែប ២ម៉ឺនអីដែរយ៉ាង ដើរចេញខ្លះ អីខ្លះអ៊ីចឹងទៅ…”។

ព្រះអង្គ ចន្ទមុនី ក៏បានប្រាប់ពីបាលីមន្ត សម្រាប់ពុទ្ធបរិស័ទសូត្រសែក សុំសេចក្តីសុខ ឬបន់ស្រន់ ប្រាថ្នាអ្វីៗ បានសម្រេចដូចបំណង ផងដែរ។

ព្រះធម្មវនវាសី ចន្ទមុនី មានថេរដីកាបន្តថា “លោកទាំងឡាយជឿជាក់ថាពូកែ អ៊ីចឹងខ្ញុំករុណាខ្ញុំ ប្រាប់ពីរបៀប ពូកែទៅចុះ សូមឱ្យលោកទាំងឡាយ នឹកឃើញគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតាបិតា ទេវតាដែល ថែរក្សាលោក វត្ថុស័ក្តិសិទ្ធដែលមានទាំងអម្បាលម៉ាននោះ សូមឱ្យជួយទៅថែរក្សាអស់លោក ឱ្យមានសេច ក្តីសុខ មាននូវសេចក្តីបំណងប៉ងប្រាថ្នាក្នុងហេតុណា សូមឱ្យបានសម្រេចនូវហេតុនោះចុះ ឱ្យលោកមានសេច ក្តីបំណងប៉ងប្រាថ្នាអ៊ីចឹងទៅ ខ្ញុំករុណាខ្ញុំ នឹងឧទ្ទិសដ្ឋានពីទីនេះទៅ បរិវេណវត្តហ្នឹងទាំងមូល ឱ្យតែលោកនឹក គុណ គោរពទៅ ទឹកមន្តក្តី មាសហ្នឹងក្តី ខ្សែបរិត្ត ហៅស្រួលស្តាប់ថា ខ្សែសីមា អីក្តីហ្នឹងក្តី លោកអាចយក ទៅប្រើការបានហើយ អត់ចាំមកដល់ផ្ទាល់អីទេ មិនបាច់ចាំមកជួបមុខផ្ទាល់អីទេ អ៊ីចឹងបើរុញមកដល់អាត្មា អាត្មាមិនសូវផ្លុំឱ្យវិញទេ ជឿអាត្មាទៅ អាត្មាមិនចេះកុហកលោកទេ បើនៅឆ្ងាយអ៊ីចឹងទៅ ចេះតែបក់ឱ្យវិញ បើរុញមកជិតហ្នឹង ច្រើនតែទៅហួស…”៕ ខៀវទុំ

RELATED ARTICLES