Wednesday, July 2, 2025
Homeសង្គម និងជីវិត បេក្ខនារីប្រឡងបាក់ឌុប ចាស់ជាងគេ ធ្លាក់ជា លើកទី២

 បេក្ខនារីប្រឡងបាក់ឌុប ចាស់ជាងគេ ធ្លាក់ជា លើកទី២

ខេត្តបន្ទាយមានជ័យ ៖ បេក្ខនារីប្រឡងបាក់ឌុប ដែលមានវ័យចាស់ជាងគេ ឈ្មោះហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់លើកទី២ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។

យោងតាមលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ចេញដោយក្រសួងអប់រំ យុវជននិង កីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បេក្ខនារីឈ្មោះ ហែម ស៊ីណាត មានលេខបន្ទប់ ២០ និងលេខតុ ៤៨៩ មណ្ឌលអនុវិទ្យាល័យទឹកថ្លា ត្រូវបានគូសឆូតដោយប៊ិកក្រហម (ធ្លាក់់) ដោយទទួលបាននិទ្ទេស F គ្រប់មុខ វិជ្ជាទាំងអស់ លើកលែងតែភូមិវិទ្យា បាននិទ្ទេស E (លំដាប់ពិន្ទុ 12.592)។ នេះជាឆ្នាំទី២ ហើយសម្រាប់ បេក្ខនារីវ័យចាស់ជាងគេនេះ ដែលបានដាក់ពាក្យប្រឡងបំពេញវិជ្ជា ផ្នែកវិទ្យាសាស្ត្រសង្គមហើយបានធ្លាក់ ទាំង២ឆ្នាំ ជាប់គ្នា (២០២២-២០២៣)។

សូមបញ្ជាក់ថា អ្នកស្រី ហែម ស៊ីណាត គឺជាគ្រូអក្ខរកម្ម មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ្នកស្រីបានបញ្ជាក់ថា ការចូលរួមប្រឡងបាក់ឌុបនេះ ព្រោះចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអាចឲ្យលោកស្រីក្លាយជាគ្រូបង្រៀនមានវិជ្ជាជីវ:យ៉ាងពិតប្រាកដ៕ ខៀវទុំ

RELATED ARTICLES