Wednesday, July 2, 2025
Homeសង្គម និងជីវិត១គូទៀតហើយ ប្រុសស្រឡាញ់ប្រុស រៀបការ យកគ្នាជាប្តីប្រពន្ធ

១គូទៀតហើយ ប្រុសស្រឡាញ់ប្រុស រៀបការ យកគ្នាជាប្តីប្រពន្ធ

ខេត្តកំពង់ធំ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតហើយ សម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា (ប្រុសស្រ ឡាញ់ប្រុស) ខណ:ដែលបុរស២នាក់នេះ បានទាក់ទងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែម រហូតឈាន ដល់ការសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ដោយមានសាច់ញាតិ បងប្អូន មិត្តភក្តិ ចូលរួមអបអរសាទរ យ៉ាងអធិកអធម ដូចគូស្នេហ៍ប្រុសនិងស្រីដែរ។

ពិធីមង្គលការគូស្នេហ៍ភេទដូចគ្នា ប្រុសនិងប្រុសនេះ បានរៀបចំឡើង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ ចំណុចភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ (សំបូរព្រៃគុក) ខេត្តកំពង់ធំ។

គូស្នេហ៍ភេទដូចគ្នានេះ កូនកំលោះ (តួអង្គប្រុស) មានឈ្មោះរឹម ហ័រ អាយុជាង៣០ឆ្នាំ ។ ចំណែកភាគីម្ខាងទៀត (ដើរតួជាស្រី) មានឈ្មោះអេង សុភី។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រោយរៀបការជាមួយគូស្នេហ៍ភេទដូចគ្នារួច ភាគីប្តី បានបង្ហោះរូបភាពមង្គល ការរបស់ខ្លួនប៉ុន្មានសន្លឹក ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “អរគុណពុកម៉ែបងប្អូន ដែលបាន អញ្ជើញចូលរួមពិធីរៀបអាពាហ៍ពិពាហ៍យើងខ្ញុំទាំងពីរ…”។

ដោយឡែក សាមីខ្លួនប្រពន្ធ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ សម្រេចចិត្តដឹកដៃគ្នាចូលរោង បន្ទាប់ពីបានទាក់ ទងស្រឡាញ់ មើលចិត្តគ្នាអស់ជាច្រើនខែមក ឃើញថាមាននិស្ស័យចុះសម្រុងគ្នា។បន្ទាប់ពីបានឃើញរូបភាពពិធីមង្គលការគូស្នេហ៍ភេទដូចគ្នាខាងលើនេះ មានសាច់ញាតិ និងមិត្តភក្តិជាច្រើន បានជូនពរឲ្យពួកគេទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង ប៉ុន្តែក៏មានមនុស្សមួយចំនួនយល់ថា ជាទង្វើខុស ធម្មជាតិ ក្នុងនោះក៏មាននារីក្រមុំចាស់ និងមេម៉ាយមួយចំនួន បានលើកឡើងថា ពួកនាងនៅអេ ដោយសារតែ ប្រុសៗសម័យឥឡូវគេស្រឡាញ់តែប្រុសគ្នាគេបែបនេះ។

ចំណែកអង្គការ Impulse Phnom Penh ដែលជាបណ្តាញធ្វើការងារជាមួយក្រុមបុរសស្រលាញ់បុរស ក៏បាន ផ្ញើសារសូមចូលរួមត្រេកអរ និងជូនពរប្តីប្រពន្ធភេទដូចគ្នាខាងលើ ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង តែក៏មិន ភ្លេចរំលឹកឲ្យរួមគ្នាការពារកុំឱ្យឆ្លងមេរោគអេដស៍ ផងដែរ៕

RELATED ARTICLES