Wednesday, July 2, 2025
Homeសង្គម និងជីវិតយាយ៨១ឆ្នាំ មើលថែលោកកូនឈឺរើមដំរី

យាយ៨១ឆ្នាំ មើលថែលោកកូនឈឺរើមដំរី

ខេត្តតាកែវ ៖ ព្រះសង្ឃមួយអង្គ បានកើតជំងឺរើមដំរី សិងតែនៅលើរនាបផ្ទះ ដោយមានញោមស្រី(ម្តាយ) ចាស់ជរា វ័យ៨១ឆ្នាំ ជាអ្នកមើលថែ តែដោយសារតែជីវភាពខ្វះខាត ញោមស្រីបានត្រឹមតែមើលថែតាមយ ថាកម្មតែប៉ុណ្ណោះ ព្រះគ្មានលទ្ធភាពទិញថ្នាំពេទ្យ ឬបញ្ជូនលោកកូនទៅព្យាបាលនៅមន្ទីពេទ្យនោះឡើយ ស្ថិតនៅក្នុងភូមិស្រែវង្ស ឃុំអង្គខ្នុរ ស្រុកទ្រាំង ។

តាមប្រភពអ្នកស្រុក បានឲ្យដឹងថា ព្រះសង្ឃដែលអាពាធ សិងនៅតែលើរនាបផ្ទះនោះ ព្រះនាម ស្រី យឿន ព្រះជន្ម ៤៨វស្សា បានកើតជំងឺរើមដំរី ធ្វើទុក្ខរហូតចេញពីវត្ត មកផ្ទះ សិងតែលើគ្រែ ដោយព្រះអង្គគ្មានសាច់ ញាតិណាឡើយ ដោយមានតែញោមស្រី (ម្តាយ) មានវ័យជរា ៨១ឆ្នាំមិនអាចប្រកបរបរអ្វីបានឡើយ នៅ មើលថែ។

ប្រភពដដែល បន្តថា ព្រះសង្ឃខាងលើ បានធ្លាក់ខ្លួនឈឺ ៤ឆ្នាំមកហើយ ដោយមកសិងព្យាបាលជំងឺនៅផ្ទះ ញោមស្រី (ម្ដាយ) មើលទៅគួរឱ្យអាណិតអាសូរណាស់ ព្រោះផ្ទះលោកយាយដែលកំពុងតែស្នាក់នៅនោះ ក៏ពុកផុយ ដំបូលធ្លុះធ្លាយ ស្ទើរតែប្រក់មេឃទៅហើយ ដោយអង្គសិងនៅតែលើរនាបពុកផុយ។លោកយាយជាម្តាយ មិនមានលទ្ធភាពទិញថ្នាំព្យាបាល ឬបញ្ជូនលោកកូនទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយសារជីវភាពខ្វះខាត ណាមួយវ័យជរា មិនអាចប្រកបរបររកស៊ីអ្វីបានឡើយ មានតែពឹងជំនួយពីអ្នក ជិតខាង និងអាជ្ញាធរប៉ុណ្ណោះ ហើយដោយជំងឺរើមដំរី ធ្វើទុក្ខខ្លាំង លោកកូនអាពាធ សិងថ្នូរឈឺចាប់តែនៅ លើរនាបផ្ទះ គួរឲ្យសង្វេគណាស់។

អ្នកភូមិស្រែវង្ស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ អំពាវនាវដល់អាជ្ញាធរ និងសប្បុរសជនជិតឆ្ងាយ ជួយឧបត្ថម្ភ ដល់លោកយាយ និងលោកកូនដែលកំពុងអាពាធនេះផង ដើម្បីបានរស់បន្ត និងបានព្យាបាលជំងឺនេះ ឲ្យជាសះ ស្បើយ៕

RELATED ARTICLES