Tuesday, July 1, 2025
Homeសង្គម និងជីវិត នេនតូចកំព្រាម៉ែឪ ពឹងអាស្រ័យវត្ត

 នេនតូចកំព្រាម៉ែឪ ពឹងអាស្រ័យវត្ត

ខេត្តឧត្តរមានជ័យ ៖ នេនតូច មួយអង្គ បានសម្រេចជ្រើសយកទីអារាម និងព្រះពុទ្ធ ព្រះធម៌ គឺជាទីពឹង បន្ទាប់ពីឪពុកម្តាយបានស្លាប់ចោលអស់ ចំណែកបងប្អូន ៦នាក់ សុទ្ធតែមានជីវភាពទីទ័លក្រ ទើបត្រូវបានព្រះ សង្ឃ ១អង្គ មានព្រះទ័យអាណិត ក៏សម្រេចទទួលយកមកចិញ្ចឹម និងបំបួសរៀនធម៌វិន័យ អាស្រ័យក្រោម ម្លប់ព្រះពុទ្ធសាសនា។

នេនតូច មានព្រះនាម យ៉ាត ម៉េងហុង សាងផ្នួសបាន ២វស្សាមកហើយ សព្វថ្ងៃគង់នៅវត្តមហាមុនីរាជការាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិថ្កូវ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ និងមានស្រុកកំណើតនៅភូមិអូរសោម ឃុំត្រ ពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ព្រះតេជគណ លុច ឆេងអាន ដែលបានយកកូននេន យ៉ាត ម៉េងហុង មកស្នាក់អាស្រ័យជាមួយ និងបំបួស ឱ្យរៀនធម៌វិន័យ បានមានឲ្យដឹងថា នេនតូច យ៉ាត ម៉េងហុង មានការខ្វះខាត ដោយសារឪពុកម្តាយបាន លាចាកលោកអស់តាំងពីតូច ហើយគ្មានទីពឹង គឺជាក្មេងកំព្រា ម៉្លោះហើយ ព្រះអង្គក៏យកនេនតូច មកគង់នៅ ជាមួយ ដោយទុកដូចជាកូន ឬសាច់ញាតិផងដែរ។

ព្រះតេជគណ លុច ឆេងអាន បានបន្តថា ព្រះអង្គស្រឡាញ់ចូលចិត្តនេនតូចៗ ជាពិសេសក្មេងកំព្រា ដោយ ព្រះអង្គ តែងតែបង្ហាត់បង្រៀន អប់រំ ប្រៀនប្រដៅ ដោយចង់ឱ្យនេនតូចៗមានចំណេះវិជ្ជានៅក្នុងខ្លួន។ ជាក់ស្តែងដូចជានេនតូច យ៉ាត ម៉េងហុង ដែលក្មេងកំព្រានះ។

ព្រះតេជគណ លុច ឆេងអាន បានបន្តទៀតថា នេនតូច យ៉ាត ម៉េងហុង បួសរៀនបាន២វស្សាមកហើយ ដោយនេនតូច ចង់ចេះចង់ដឹង និងខិតខំប្រឹងប្រែងត្រងត្រាប់ពីគណម្ចាស់ដែលជាគ្រូផងដែរ។គួរបញ្ជាក់ផងដែរថា នេនតូច យ៉ាត ម៉េងហុង ដែលជាក្មេងកំព្រា មានបងប្អូនបង្កើត ចំនួន៦នាក់ ដោយបង ប្អូននេនតូច មានការខ្វះខាត ដូច្នេះហើយទើបបានជានេនតូច ផ្ញើខ្លួននឹងវត្ត បួសជាសង្ឃ ទាំងវ័យក្មេងដូច្នេះ៕

RELATED ARTICLES