ភ្នំពេញ ៖ ប្រពន្ធសុំប្តីទៅលេងផ្ទះបងប្អូន បាត់ជាងមួយអាទិត្យ ប្តីជិះម៉ូតូដើររកឃើញកំពុងឡើងជិះម៉ូតូជាមួយសាហាយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ បន្ទាប់ពីប្រុសជាសហាយស្រែកថា ចោរៗពេលដែលឃើញបុរសជាប្តីស្ទុះទៅចាប់អោបប្រពន្ធឲ្យចុះពីលើម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ៤ទល់មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីឈ្មោះចាន់ ចូចអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ដេរស៊ីថ្ងៃស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកមេសាងខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ន ព ក ហៅ អាយុ២១ឆ្នាំមុខរបរកម្មការិនីរោងចក្រដេរ ស្នាក់នៅជាមួយគ្នាមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកបុរសដែលជាសាហាយមានឈ្មោះ ផល សុភា អាយុ២៥ឆ្នាំ មុខរបរកម្មររោងចក្រជាមួយស្រ្តីជាប្រពន្ធ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាក់ចោមចៅ ខណ្ឌពោធិ៍ជ័យ។ ព័ត៌មានលម្អិត សូមអានកាសែត នគរធំ