Tuesday, July 15, 2025
Homeព័ត៌មានជាតិសមត្ថកិច្ច​ចុះ​​ហែល​ទឹក​ស្អុយ​ តាម​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន

សមត្ថកិច្ច​ចុះ​​ហែល​ទឹក​ស្អុយ​ តាម​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន

ភ្នំពេញ ៖នគរបាលខណ្ឌមានជ័យដឹកនាំកម្លាំងចុះបង្រ្កាបជនសង្ស័យជួញដូរគ្រឿងនៅ តំបន់សំណង់មិនរៀបរយតាមវាលខ្សាច់ផ្លូវ៦០ម៉ែត្រក៏ត្រូវជនសង្ស័យលោតចុះក្នុងបឹង កំប្លោកត្រូវប្រជាការពារលោតចុះក្នុងទឹករុករកមួយម៉ោងកន្លះទើបចាប់ជនសង្ស័យបាន កាលពី​វេលាម៉ោង១០​ព្រឹកថ្ងៃទី០២ ខែ កុម្ភះ ឆ្នាំ ២០១៧ ​ស្ថិតនៅវាលខ្សាច់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ​។

លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យបានប្រាប់ថាព្រឹកនេះកម្លាំងនគរបាលខណ្ឌ មានជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះរដ្ឋបាល​ក្នុងភូមិសាស្រ្តតំបន់ សំណង់មិនរៀបរយបានធ្វើការឆែកឆេរផ្ទះ​ជួលស្រាប់តែបុរសជនសង្ស័យប្រទះឃើញ សមត្ថកិច្ចក៏រត់សំដៅលោតចូលក្នុងបឹងកំប្លោកភ្លាមៗនោះប្រជា​ការពារសង្កាត់ចុះតាមរុក​រកក្នុងទឹកទៀតដើម្បីតាមចាប់​រយៈពេល១ម៉ោងកន្លះទើបឃាត់បាន​ជនសង្ស័យម្នាក់នាំយក មកឡើងលើគោក ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ សៅ លី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ​បានសារភាពខ្លួនទិញថ្នាំញៀនយកមកលក់និងផ្តល់ទីតាំងឲ្យ​ជក់នៅក្នុងផ្ទះរបស់ខ្លួន ​ពេលឃើញសមត្ថកិច្ចមកដល់បានលោតពីលើផ្ទះសំដៅវាលខ្សាច់ខាងក្រោយមករត់ចូលក្នុងបឹងកំប្លោកព្រោះខ្លាចសមត្ថកិច្ចចាប់ ។

សមត្ថកិច្ចបន្តទៀតថាដោយកម្លាំងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន​ទើបចាប់ជនសង្ស័យលោតចូលទឹកបឹងកំប្លោកបាន ប៉ុន្តែថ្នាំញៀនដែលដាក់ជាប់នឹងខ្លួនបានត្រូវទឹក រលាយអស់ហើយ ចំណែកនៅក្នុងផ្ទះជួលរកឃើញថ្នាំញៀនមួយកញ្ចប់តូច​ ឧបករណ៍ជក់២កំប្លេ ​ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួននិងដាវសាំម៉ូរ៉ៃចំនួន១ដើម។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់តាមនីតិវិធី៕

គួន ចំរើន

RELATED ARTICLES